03/07/2020 14:06 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់នឹងការដែលចិនធ្វើសមយុទ្ធយោធាខុសច្បាប់នៅប្រជុំកោះ Hoang Sa


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ vietnamnet.vn)
 

ឆ្លើយ​សំនួរអ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ២ ខែកក្កដា អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស វៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា ការធ្វើសម​យុទ្ធ​របស់​ចិន​បាន​រំលោភ​បំពាន​លើអធិបតេយ្យភាព របស់វៀតណាម​និងដើរផ្ទុយ​ទៅនឹងបទ​បញ្ញត្តិប្រតិបត្តិ នៅសមុទ្រ​ខាងកើត និងការ​ក្សាកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ។
 
ប្រទេសវៀត​ណាមបានទាក់ទងនិងផ្ញើកំណត់ទូតប្រឆាំងជំទាស់ចំពោះទង្វើរនេះទៅកាន់ប្រទេសចិន ព្រម​ទាំង​ស្នើ ​ឱ្យចិនកុំធ្វើសកម្មភាពនេះសារជាថ្មីម្តងទៀតនាពេលអនាគតផងដែរ។
 
ពាក់ព័ន្ធ​នឹងព័ត៌មាននិយាយថានាវា HD4 របស់ចិនបានដំណើរការ​និងឈាន​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ វៀតណាមនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏បានសង្កត់ធ្ងន់ថា “ យើង​ខ្ញុំ​ជឿ​ជាក់​ថា សកម្ម ភាពរុករកនិងអង្កេតការណ៍ទាំងអស់ត្រូវតែមានការអនុញ្ញាតពីប្រទេសវៀតណាម និងសម​ស្រប​តាម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ការគោរព​អធិបតេយ្យភាព​ សិទ្ធិអធិបតេយ្យភាព និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  មាន​សារៈ​សំខាន់​ក្នុងការរក្សាសន្តិភាព សន្តិសុខ សហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់សមុទ្រខាងកើត ទាំង​ក្នុង​តំបន់​ក៏ដូច​ជានៅលើពិភពលោកផងដែរ​”៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ