• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ចិនអំពីការបើកជើងហោះហើរទៅកាន់កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០១៦ ទាក់​ទិនដល់ការដែលចាប់ពីថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​ ចិ​នបានបើក​ជើងហោះ​ហើរស៊ីវិល ទៅកាន់​ព្រលាន​យន្តហោះនៅ​កោះ Phu Lam ប្រជុំ​កោះ Hoang Sa នោះ​អ្នក​នាំពាក្យក្រសួង​ការបរទេស​វៀតណាម លោក Le Hai Binh លើកច្បាស់ថា នេះជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យ​ភាព​របស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa។ វៀត​ណា​មាន ភ័ស្តុ​តាង​ខាង​ប្រវត្តិ​សាស្ត្រ និង​មូលដ្ឋាន​គតិយុត្ត​គ្រប់​គ្រាន់​ដើម្បី​អះអាង​នូវ​អធិបតេយ្យ​ភាព ចំពោះប្រជុំកោះ Hoang Sa ក៏ដូច​ជាប្រជុំកោះ Truong Sa​ផង​ដែរ​។ លោក Le Hai Binh ឲ្យដឹងថា​វៀត​ណាម ប្រឆាំង​ជំទាស់​អំពើ​នេះហើយ​សំណូមពរ ឲ្យចិន​បញ្ចប់​អំពើ​រំលោភ​អធិបតេយ្យ​ភាព​​របស់​វៀត​ណាម ចំពោះ​ប្រ​ជុំកោះ​ Hoang Sa៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top