
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ទាក់ទិនដល់ការដែលចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ចិនបានបើកជើងហោះហើរស៊ីវិល ទៅកាន់ព្រលានយន្តហោះនៅកោះ Phu Lam ប្រជុំកោះ Hoang Sa នោះអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh លើកច្បាស់ថា នេះជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa។ វៀតណាមាន ភ័ស្តុតាងខាងប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាព ចំពោះប្រជុំកោះ Hoang Sa ក៏ដូចជាប្រជុំកោះ Truong Saផងដែរ។ លោក Le Hai Binh ឲ្យដឹងថាវៀតណាម ប្រឆាំងជំទាស់អំពើនេះហើយសំណូមពរ ឲ្យចិនបញ្ចប់អំពើរំលោភអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម