11/02/2020 11:02 GMT+7 Email Print Like 0

វៀតណាមប្រគល់ជូនឧបករណ៍ សម្ភារៈ​សុខាភិបាល​ជួយចិន​បង្ការទប់ស្កាត់ជំងឺរាតត្បាតដោយវីរុស nCoV​


 លោកអនុរដ្ឋមន្រ្តីការបរទេស To Anh Dung ប្រគល់ដល់លោកឯកអគ្គរដ្ឋទូតចិន Xiong Bo នូវកញ្ចប់សម្ភារៈ ឧបករណ៍សុខាភិបាល (រូបថត៖ baoquocte.vn)
 

ពិធី​ប្រគល់ឧបករណ៍ សម្ភារៈសុខាភិបាលរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាមជូនបក្ស រដ្ឋនិងប្រជាជនចិន បាន​ប្រព្រឹត្ត​ទៅនារសៀលថ្ងៃទី៩ កុម្ភៈនៅព្រលានយន្តហោះអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ។
 
តាងនាម​ភាគីវៀតណាម លោកអនុរដ្ឋមន្រ្តីការបរទេស To Anh Dung បានប្រគល់​ដល់​លោក​ឯកអគ្គ​រដ្ឋ​ទូត​ចិន​ Xiong Bo នូវកញ្ចប់សម្ភារៈ ឧបករណ៍សុខាភិបាល រួមមានម៉ាស៊ីនជំនួយដង្ហើម សម្លៀកបំពាក់ប្រឆាំង មេ​រោគ​ ស្រោមដៃនិងម៉ាស់មុខពេទ្យក្នុងតម្លៃសរុប៥សែនដុល្លា អាមេរិក ដែលជាអំណោយរបស់បក្ស រដ្ឋនិង​ប្រជាជន​វៀត​ណាមជូនដល់ បក្ស រដ្ឋនិងប្រជាជនចិន។ លោកអនុរដ្ឋមន្រ្តី To Anh Dung បានអះអាងថា វៀតណាម​កំពុងអនុវត្តវិធានការយ៉ាងប្ដូរផ្ដាច់សំដៅបង្ការទប់ស្កាត់ជំងឺរាតត្បាត ការពារសុខ​ភាព​ជូន​ប្រជា​ជន​ ព្រមទាំងសហការ ចែករំលែក ព័ត៌មាន បទពិសោធន៍និងលទ្ធផលស្រាវជ្រាវយ៉ាងសកម្មជាមួយ WHO និង​ប្រទេស​ផ្សេង​ៗទៀត ជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក៏ដូច ជាប្រកៀកស្មាជាមួយ​ចិននិង​ប្រទេស​ដទៃក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាតលើកនេះ។
 
តាងនាម​ភាគីចិន លោកឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម Xiong Bo បានថ្លែង​អំណរ​គុណ​ជាថ្មីម្ដ​ង​ទៀត​ចំពោះ​ថ្នាក់​ដឹក​នាំបក្ស រដ្ឋ ប្រជាជន និងសមាគមន៍កាកបាទក្រហមវៀតណាម ដែលបានជួយឧបត្ថម្ភដល់ ប្រជាជន​ចិនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតតាមរយៈរូបភាពដ៏សមស្រប។ លោកឯក​អគ្គរដ្ឋទូត​បាន​សង្កត់​ធ្ងន់​ថា កញ្ចប់ឧបករណ៍ សម្ភារៈសុខាភិបាល ដ៏ថ្លៃថ្លានេះនឹងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Wuhan ភ្លាមៗ​ផង​​ដែរ​។
 
ក្នុង​ឱកាស​នេះដែរ សមាគមន៍កាកបាទក្រហមវៀតណាមបានចលនា បណ្ដាអង្គការនិងបុគ្គល រៃអង្គាសផ្ដល់​ជូន​ប្រជាជន​ចិនកញ្ចប់ឧបករណ៍ សម្ភារៈសុខាភិបាលក្នុងតម្លៃ១សែ​នដុល្លាអាមេរិក​៕ ​

 

​តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ