• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយពិភពលោកដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍


វៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយពិភពលោកដើម្បីសន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍

វៀតណាមនិងចិនទទួលបានមនសិការ រួមសំខាន់ៗអំពីទិសដៅនិងវិធានការធំៗ សំដៅ​បង្កើន​ការជឿទុក​ចិត្ត​នយោបាយ​ ពង្រឹងទំនាក់ទំនងមិត្តភាព ជម្រុញកិច្ចសហ ប្រតិបត្តិការ រក្សាសន្តិភាព​និងស្ថិរភាព​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី។

ធ្វើការ​ឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិននិងចូលរួម វេទិកា​ជាន់​ខ្ពស់​សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ប្រធានរដ្ឋលោក Tran Dai Quang អនុរ​ដ្ឋ​មន្ត្រី​ការ​បរទេស​វៀត​ណាម លោក Le Hoai Trung បាន សង្កត់ធ្ងន់ថា ៖ វៀតណាមនិងចិនឯកភាព ពង្រឹងនិង​បង្កើន​ការជឿ​ទុក​ចិត្តនយោបាយរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ បន្តជម្រុញរាល់សកម្មភាពជួបប្រាស្រ័យមិត្ត ភា​ពប្រជា​ជន ជាពិសេសគឺរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏ បាន​ឯកភាព​ដោះ​ស្រាយ​ដោយ​បាន​​សមស្រប​រាល់ការខ្វែងគំនិត រក្សាស្ថិរភាពស្ថានភាព នៅសមុទ្រខាងកើត អនុវត្តពេញ​លេញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ សេចក្តីថ្លែងការរួម ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញ​ទទួល​បាន​ យ៉ាងឆាប់ៗ ក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

តាមអនុរដ្ឋមន្ត្រី លោក Le Hoai Trung វៀតណាម​បានចូល​រួមយ៉ាង​សកម្ម​ទៅក្នុង​បណ្តា​សកម្មភាព​របស់​វេទិកា​និងដំណើរ​ការ​កសាងឯកសារនៅក្នុងវេទិកាជាន់ ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ”។ លោក Le Hoai Trung បានអះ អាងថា ជោគជ័យយ៉ាងល្អប្រសើរនៃដំណើរទស្សនកិច្ចនេះរបស់លោកប្រធានរដ្ឋគឺ សម្តែង​ច្បាស់​គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ពហុបែប និង សកម្មចូល​រួម​សមាហរ​ណ​កម្ម​​អន្តរជាតិរបស់វៀតណាម។សកម្មភាពរបស់គណៈប្រ តិភូវៀតណាមបាន​រួម​ចំណែក​សកម្ម​ទៅក្នុង​ការ​រីក​ចំរើន​ជាក់ស្តែងក្នុងកិច្ចសហប្រតិ បត្តិការវៀតណាម-ចិន និងជម្រុញ​ទំនាក់​ទំនង​ដៃគូ​សហប្រ​តិបត្តិការ​យុទ្ធសាស្ត្រ​លើ គ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍន៍ស្ថិរភាពនាពេលខាងមុខ ព្រម ទាំងអះអាង​នូវឆន្ទៈ​និងតួនាទីរបស់វៀតណាមក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិ ការនិងតភ្ជាប់ជា​មួយ​ពិភព​លោក​ដើម្បី​សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ន៍ក្នុងតំបន់និងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top