29/07/2021 20:24 GMT+7 Email Print Like 0

វៀតណាមបានចុះកិច្ចសន្យាចំនួន ៣ ដើម្បីផ្ទេរបច្ចេកវិទ្យាទាក់ទងនឹងវ៉ាក់សាំងបង្ការកូវីដ-១៩

នារសៀលថ្ងៃទី ២៧ ខែកក្កដា លោកបណ្ឌិត Nguyen Ngo Quang អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបណ្តុះបណ្តាល នៃក្រសួងសុខាភិបាលបានឲ្យដឹងថា នាពេលថ្មីៗនេះ មានកិច្ចសន្យាផ្ទេរបច្ចេកវិទ្យាចំនួន ៣ ទាក់ទងនឹងវ៉ាក់សាំងបង្ការកូវីដ - ១៩ ដែលត្រូវបានយល់ព្រមចុះហត្ថលេខាជាមួយដៃគូនៅប្រទេសរុស្ស៊ី សហរដ្ឋអាមេរិកនិងជប៉ុន។

តាមនោះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយ ( Vabiotech) រួមជាមួយក្រុមហ៊ុនអន្តរជាតិ (AIC)  និងក្រុមហ៊ុន Shionogi ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ -១៩ ដែលរួមបញ្ចូលគ្នា។ តាមគម្រោងនៅខែមិថុនាឆ្នាំ ២០២២ សកម្មភាពនឹងត្រូវបានបញ្ចប់ហើយវ៉ាក់សាំងនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅលើទីផ្សារ។

ក្រុមហ៊ុន DS – Bio, ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយ ( Vabiotech) និងមូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមូលនិធិវិនិ យោគផ្ទាល់នៃសហព័ន្ធរុស្ស៊ីលើគម្រោងផ្ទេរបច្ចេកវិទ្យា តាមនោះ សហគ្រាសវៀតណាមទទួលការវេចខ្ចប់បំពង់វ៉ាក់សាំង Sputnik-V ពីផលិតផលពាក់កណ្តាលសម្រេច។ Vabiotech បានបញ្ជូនគំរូទៅសហព័ន្ធរុស្ស៊ីដើម្បីត្រួតពិនិត្យគុណភាព។ តាមគម្រោង ថ្ងៃទី ១០ ខែសីហា នឹងមានលទ្ធផលតេស្ត ដើម្បី Vabiotech អាចបន្តច្រកចូលបំពង់ដែលមានមាត្រដ្ឋាន ៥ លានដូសក្នុងមួយខែ ដោយឈានទៅរកការផ្ទេរបច្ចេកវិទ្យាផលិតកម្មដែលមានទ្រង់ទ្រាយ ១០០ លានដូស/ឆ្នាំ។

សម្រាប់គម្រោងស្រាវជ្រាវស្តីពីការផ្ទេរបច្ចេកវិទ្យាជាមួយដៃគូនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន ក្រសួងសុខាភិបាលបានបញ្ជូនក្រុមជំនាញដើម្បីសម្របសម្រួល ជាមួយអង្គការសុខភាពពិភពលោក (WHO) ជួយអង្គភាពពាក់ព័ន្ធក្នុងការបំពេញសំណុំឯកសារសាកល្បងគ្លីនិកដំណាក់កាលទី ១-២-៣ នេះ ដោយគ្រោងនឹងចាប់ផ្តើមការស្រាវជ្រាវនៅថ្ងៃទី ១ ខែសីហានិងបញ្ចប់នៅចុងខែធ្នូឆ្នាំ ២០២១ ។ ការផ្ទេរបច្ចេកវិទ្យានិងបង្ហើយរោងចក្រផលិតវ៉ាក់សាំងនៅវៀតណាមនឹងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ