01/12/2020 09:32 GMT+7 Email Print Like 0

វៀតណាមបង្ហាញការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីទេសន្តរប្រវេសន៍


 ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ baoquocte.vn)
 

អង្គប្រជុំបានចាត់ទុកថា ការវិវត្តន៍យ៉ាងស្មុគស្មាញនៃជម្ងឺ Covid-19 កំពុងដាក់ចេញបញ្ហាប្រឈមចំពោះបណ្ដាប្រទេសលើពិភពលោកក្នុងការ ពិនិត្យនិងគ្រប់គ្រងបញ្ហាទេសន្តរប្រវេសន៍។ ក្នុងបរិបទនេះ អង្គប្រជុំបាន ឯកភាពថា ការអនុវត្ត GCM ដែលជាកតិកាសញ្ញាអន្តររដ្ឋាភិបាលដំបូងគេ ស្ដីពីទេសន្តរប្រវេសន៍នោះបានជួយបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការជា សកលមួយ សំដៅគ្រប់គ្រងបញ្ហាទេសន្តរប្រវេសន៍ប្រកបដោយ ប្រសិទ្ធភាព។

ផែនការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់សុវត្ថិភាពទេសន្តរប្រវេសន៍ ទៀងទាត់ និងស្របច្បាប់ (GCM) ត្រូវបានកត់សម្គាល់ជាការបោះជំហានដ៏ សំខាន់មួយឆ្ពោះទៅមុខរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីទេសន្តរ ប្រវេសន៍ ដោយបង្ហាញនូវការប្ដេជ្ញាចិត្តនិងទំនួលខុសត្រូវក្នុងការថែ រក្សានិងពង្រឹងបរិយាកាសទេសន្តរប្រវេសន៍ឲ្យមានតម្លាភាពនិងសុវត្ថិភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក To Anh Dung នៅកិច្ចប្រជុំដំណើរការ GCM នាព្រឹកថ្ងៃទី៣០ វិច្ឆិកា នៅទីក្រុងហាណូយ។

អង្គប្រជុំបានចាត់ទុកថា ការវិវត្តន៍យ៉ាងស្មុគស្មាញនៃជម្ងឺ Covid-19 កំពុងដាក់ចេញបញ្ហាប្រឈមចំពោះបណ្ដាប្រទេសលើពិភពលោកក្នុងការ ពិនិត្យនិងគ្រប់គ្រងបញ្ហាទេសន្តរប្រវេសន៍។ ក្នុងបរិបទនេះ អង្គប្រជុំបាន ឯកភាពថា ការអនុវត្ត GCM ដែលជាកតិកាសញ្ញាអន្តររដ្ឋាភិបាលដំបូងគេ ស្ដីពីទេសន្តរប្រវេសន៍នោះបានជួយបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការជា សកលមួយ សំដៅគ្រប់គ្រងបញ្ហាទេសន្តរប្រវេសន៍ប្រកបដោយ ប្រសិទ្ធភាព។

លោកស្រី Park Mi Hyung ប្រធានក្រុមបេសកកម្មរបស់ IOM ប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំរបស់វៀតណាមក្នុងការ អនុវត្ត GCM យ៉ាងដូច្នេះថា៖ “វៀតណាមទទួលបានសមិទ្ធផលជាច្រើនក្នុងការការពារសិទ្ធិរបស់ជនទេសន្តរប្រវេសន៍ទាំងនៅក្នុងច្បាប់ជាតិក៏ដូចជាក្នុងក្របខ័ណ្ឌតំបន់ផងដែរ។ វៀតណាមបានរួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍ GCM ហើយ បង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញការយល់ដឹងរួម ការទទួលខុសត្រូវ រួមនិងគោលដៅរួមស្ដីពីបញ្ហាទេសន្តរប្រវេសន៍។ ដោយឈរលើស្មារតីនោះ វៀតណាមបានត្រៀមរៀបចំអនុវត្តគោលដៅទាំង២៣នៃ GCM នៅក្នុងកម្ម វិធីធ្វើសកម្មភាពជាតិ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ