01/03/2020 13:21 GMT+7 Email Print Like 0

វៀតណាមនឹងរៀបចំធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១

​នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីការ​រៀប​ចំធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១។ 
 
យោងតាម​សេចក្តីសម្រេចនេះ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២១ នៅទូទាំងប្រទេស ដើម្បីប្រមូល​ព័ត៌មាន​ជា​មូលដ្ឋាន​អំពី​អង្គភាពផលិតកម្ម អាជីវកម្មសកម្មភាពមិនធ្វើជំនួញ អង្គការមហាជន សមាគម សាខាការិយា​ល័យ​តំណាង​សហគ្រាសបរទេស អង្គការក្រៅរដ្ឋាភិបាលនៅវៀតណាម សហគ្រាសអាជីវកម្មបុគ្គល ផលិតផល​មិន​មែន​កសិកម្ម​រុក្ខាប្រមាញ់និងនេសាទ មូលដ្ឋានសាសនា ជាដើម សំដៅបម្រើការវាយតម្លៃ​ដ៏ទូលំ​ទូលាយ​នៃស្ថាន​ភាព​និង​និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដើម្បីធ្វើ​មូលដ្ឋាន​សម្រាប់​វាយ​តម្លៃ​ស្ថាន​ភាព​និង​ផែន​ការ​អភិវឌ្ឍ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់បក្សនិងរដ្ឋ។
 
ខ្លឹមសារ​នៃជំរឿនរួមមាន៖ ព័ត៌មានអត្តសញ្ញាណរបស់គ្រឹះស្ថានផលិតកម្មនិងសកម្មភាពអាជីវកម្ម; ប្រភេទ​សហគ្រាសនិង​សាខាសហគ្រាសបរទេសនៅវៀតណាម; តំបន់សាសនា; អង្គការក្រៅរដ្ឋាភិបាល​បរទេស​ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើប្រតិបត្តិការនៅវៀតណាម។ ក្រៅពីនេះ ការធ្វើជំរឿននេះ ក៏ប្រមូលព័ត៌មានអំពី​ប្រាក់​ចំណូល​របស់​កម្មករ​ ការស្រាវជ្រាវវិទ្យាសាស្ត្រនិងការអ​ភិវឌ្ឍបច្ចេកវិទ្យា R&D) ការច្នៃប្រឌិត សម​ត្ថភាព​ក្នុងការ​អភិក្រម​បដិវត្ត​ឧស្សាហកម្ម​លើកទី៤ ក៏ដូចជាសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ