• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងចូលរួមវេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២នៅបារាំង


 វៀតណាមនឹងចូលរួមវេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២នៅបារាំង 

វេទិកាអេឡិកត្រូនិកពិភពលោក(WEF)លើកទិ២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៧ នៅបារាំង​។ នេះជាព័ត៌មាន​ដែល​បានជូន​ដំណឹង​ក្នុង​សន្និសីទ​កាសែត បានប្រារព្វឡើង​នាព្រឹកថ្ងៃទី១៧ ខែកក្កដា​ នៅទីក្រុង​ហាណូយ។​ វេទិកានេះ​ជាជំនួបប្រាស្រ័យ​របស់អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ នៃសម្ព័ន្ធ​សមាគមឧស្សាហកម្ម អេឡិកត្រូនិកលើទូទាំងពិភពលោក ដូចជា៖អាមេរិក ​សិង្ហបុរី​ ជប៉ុន​ អូស្ត្រាលីនិង​វៀត​ណាម​ ដើម្បីពិភាក្សា​អំពីកំណើន​សេដ្ឋកិច្ច ​កិច្ចសហប្រតិ​បត្តិការ​ និង​ការអភិវឌ្ឍន​ក្នុង​អនាគត​។ ថ្លែង​មតិ​នៅទី​នេះ លោក Dao Dinh Kha ប្រធាននាយកដ្ឋានបច្ចេកវិទ្យា​​ព័ត៌មាន ​ក្រសួងព័ត៌មាន​​និងផ្សព្វផ្សាយ​វៀតណាម​​ បាន​អោយ​ដឹង​ថា៖ “ ផ្នែកឧស្សាហកម្ម​អេឡិកត្រូនិក​វៀតណាម ចូលរួម​វេទិកាអេឡិក​ត្រូនិក​ពិភព​លោក​លើក​​នេះ ជា​ឱកាស​ដើម្បី​សហគ្រាសវៀត​ណាម​អាចស្វែង​យល់​ស្វែង​រកដៃគូ​ និងលើកកំពស់​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​។ យើងខ្ញុំ​នឹងបង្កលក្ខណះងា​យ​ស្រួល ដើម្បី​សហគ្រាស​វៀតណាម​ចូលរួម​វេទិកាលើក​នេះនៅ​បារាំង​។ ក្រសួង​ព័ត៌មាន​និងផ្សព្វផ្សាយ​នឹងបង្កលក្ខណះ​សំរាប់​សកម្មភាព​ផលិតកម្ម​ អាជីវកម្ម​ក្នុង​វិស័យ​អេឡិកត្រូនិក​សំរាប់​សហគ្រាស​វៀត​ណាម ក៏ដូចជាសហគ្រា​សបរទេស៕”
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top