• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិង EU បញ្ចប់ការត្រួតពិនិត្យផ្នែកច្បាប់សម្រាប់កិច្ចព្រមព្រៀង EVFTA


 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ជាមួយសមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Manlmstrom  (រូបថតៈ Kim Chung/TTXVN)

 នៅក្នុងសម័យប្រជុំ​នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុងព្រុចសែ​ល (បែលហ្សិក) រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និងពាណិជ្ជកម្មវៀតណាម លោក ​Tran Tuan Anh និងសមាជិកសហភាពអឺរ៉ុ​ប (EU) ទទួលបន្ទុក​កិច្ច​ការ​ពាណិជ្ជកម្ម លោកស្រី C​ecilia Manlmstrom បានប្រកាសជាផ្លូវការថា ​ដំណើរត្រួតពិនិត្យផ្នែក​ច្បាប់​ សម្រាប់​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីវៀត​ណាម-EU (EVFTA) បានបញ្ចប់ដោយឯកភាពទាំ​ងស្រុង លើខ្លឹមសារនៃ​កិច្ចព្រម​ព្រៀងគាំពារការវិនិយោគ ​រវាងវៀតណាម​ និង EU នៅក្នុងសេចក្តី​ប្រកាសព័ត៌មាននេះ​ បន្ទាប់ពី​កិច្ចប្រ​ជុំ លោកស្រី Manlms​trom បានប្រកាស ថា ភាគី​ទាំងពីរនឹង​រួមគ្នា​ ឆ្ពោះទៅ​រកការ​អនុម័ត​និង​ប្រតិបត្តិ​ EVFTA នៅពេលឆា​ប់បំផុតដែលអាចធ្វើទៅ​បាន។

នៅក្នុង​កិច្ចប្រជុំរួម​មួយ  សមាជិកសហភាពអឺរ៉ុបនិ​ងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​និង​ពាណិជ្ជ កម្មវៀតណាម​បានពិភាក្សា​នូវដំណើរការ​សហប្រតិបត្តិការនាពេលខាង​មុខ ដើម្បីធានា​នូវលក្ខណៈ​ល្អបំផុត​សម្រាប់​ការអភិវឌ្ឍ​នៃទំនាក់​ទំនងសេដ្ឋកិច្ច ពាណិ​ជ្ជកម្មទ្វេភាគី ក្នុងនោះមានការដែ​ល EU នឹងជួយវៀត​ណាម​លើក​កម្ពស់​សមត្ថភាព​ដើម្បីអនុវត្តន៍ប្រកបដោយប្រ សិទ្ធ​ភាពកិច្ចព្រមព្រៀង EVFT​A បន្ទាប់ពី​ការដែល​កិច្ចព្រម​ព្រៀង​នេះបានចុះហត្ថ​លេខាជាផ្លូវការនិងឈានដល់ការប្រតិ​បត្តិជាក់ស្តែង។​
 
ក្នុងថ្ងៃដែល ​រដ្ឋមន្ត្រី លោក Tran Tuan Anh បានអញ្ជើញជួបធ្វើការជាមួយ​ប្រធាន​គណៈកម្ម ការពាណិជ្ជកម្ម​អន្តរជាតិ​ ចំណុះ​ EP Bernd Lang​e ផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top