• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសឹង្ហបុរីសន្យារួមគ្នាកសាងសហគមន៍អាស៊ាន

នាថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៧ ស្ថានទូត វៀត​ណាមប្រចាំនៅសឹង្ហបុរីបានរៀបចំ​ពិធីរំ​លឹ​កខួប លើកទី៧២នៃទិវាបុណ្យ​ឯករាជ្យជាតិ​វៀតណាម​។ អញ្ជើញថ្លែងមតិក្នុង​ពិធី ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅសឹ​ង្ហបុរី លោក Nguye​n Tien Minh បានសង្កត់ធ្ងន់ថា ​ក្នុង ដំណើរការ​អភិវឌ្ឍន៍​របស់វៀតណាម សឹង្ហបុរី​ជានិច្ច​កាល​ជាដៃ​គូខ្លាំង​មួយ​ដែរ​។
 ​
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដំណើរទស្សនកិ​ច្ច នៅវៀតណាមរបស់នាយករដ្ឋ មន្ត្រីសិ​ង្ហបុរី លោក Lee Hsien Loong នាខែ​មិនា​ឆ្នាំ២០១៧ និងខាងមុខនេះ​គឺនាខែ វិច្ឆិកា ខណៈដែល​លោកចូលរួមសន្និសីទជាន់ខ្ព​ស់ APEC រួមទាំង​ដំណើរ​ទស្សនកិច្ច ជាន់ខ្ពស់របស់ភាគីទាំងពី​រក្នុងឆ្នាំ២០១៧នេះ នឹងនាំទំនាក់ទំនងដៃ​គូយុទ្ធសាស្ត្រ វៀតណាម​-សិង្ហបុរីឡើងកំ​ពស់ថ្មី​។ វៀតណាមសម្តែងនូវការ​គាំទ្រនិងសហប្រតិ​បត្តិ ការជាមួយ​សិង្ហបុរី​ពេល​ដែល​សិង្ហបុរី​ទទួល​ដំណែង​ ជាប្រធានប្តូរវែនអាស៊ាននាឆ្នាំ ២០១៨ខាងមុខ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top