05/10/2019 11:29 GMT+7 Email Print Like 0

វៀតណាមត្រៀមរៀបចំប្រភពធនធានមនុស្សដើម្បីចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


 កងពេទ្យកម្រិត២លេខ១ទៅបំពេញភារកិច្ចនៅសូដង់ខាងត្បូង (រូបថត៖ sggp.org.vn) 
 

នាព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យយោធា១៧៥ ទីក្រុងហូជីមិញ បាន ប្រព្រឹត្តទៅជំនួបធ្វើការ ត្រួត​ពិនិត្យ​ការងារត្រៀមរៀប​ចំទទួលកងពេទ្យកម្រិត ២លេខ១ដែល វិលត្រឡប់មកប្រទេស​វិ​ញ​​ក្រោយ​ពីសម្រេច​​ភារកិច្ច​នៅប្រទេស​សូដង់ខាងត្បូង។ 

ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ជាតិវៀតណាម ប្រធាន​គណៈ​កម្មការ​នៃ​ក្រសួង​ការ​ពារ​ជាតិទទួលបន្ទុកការចូល រួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) បានអញ្ជើញ​ធ្វើ​ជា​​ប្រធាន​នៅជំនួបធ្វើការនេះ។
 
តាមព័ត៌មាន​នៅជំនួបធ្វើការនេះបានអោយដឹងថា ពិធីចេញដំណើររបស់ កងពេទ្យកម្រិត ២លេខ២ ទៅកាន់ស៊ូដង់​ខាងត្បូងដើម្បីបំពេញភារកិច្ចជំនួស អោយកងពេទ្យកម្រិត២លេខ១នោះ គ្រោងនឹងបានរៀប​ចំឡើង​នាថ្ងៃទី១៣ ថ្ងៃ ទី១៩ និងថ្ងៃទី២៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ។ ទន្ទឹមនឹងនោះ នាថ្ងៃទី២ ខែធ្នូ ក្រសួងការ​ពារជាតិនឹងរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការនិងលើកសរសើរកងពេទ្យកម្រិត២លេខ១ ក្រោយពីបាន​សម្រេចភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិរួចមក។
 
រាយការណ៍​អំពីដំណើរការត្រៀមរៀបចំសម្រាប់កងពេទ្យកម្រិត២លេខ៣ វរសេនីយ៍ឯក Hoang Kim Phung បានអោយដឹ​ង​ថា នាបច្ចុប្បន្ន ការងាររៀបចំ បុគ្គលិកនិងផែនការហ្វឹកហ្វឺនសម្រាប់កងពេទ្យកម្រិត២លេខ៣កំពុងបានដំណើរ​ការ​យ៉ាងសកម្ម។ កងពេទ្យកម្រិង២លេខ៣មានកម្មាភិបាលនិងបុគ្គលិកចំនួន ៧០នាក់។ ការងារហ្វឹកហ្វឺន​នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ពេលដែលបាន​បញ្ជូន​ទៅជំនួស​អោយ​កង​ពេទ្យកម្រិត២​លេខ២នាឆ្នាំ ២០២​០៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ