• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីអោយបណ្ដាឯកអគ្គរដ្ឋទូតបរទេសសម្រេចភារកិច្ច


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំវៀតណាមលោក Alessandro Antonio (រូបថត៖ TTXVN) 

 នាព្រឹក​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩ នៅរដ្ឋធានីហា​ណូយ ឯកអគ្គរដ្ឋទូតនៃបណ្ដា ប្រទេស​រួមមាន​ ប៊ុលហ្គារី អ៊ីតាលី ​ប្រេងស៊ីល ទុយនេស៊ី អ៊ីស្លង់ ឡេសូតូ ស៊ី​រី ប៊ីនីន ម៉ាល់តា និ​ងហ្គាណា​ បាន​អញ្ជើញ​ជូន​សារ​តាំង​ចំពោះ​អគ្គលេ​ខាប​ក្ស ប្រធាន រដ្ឋនៃសាធារណៈរដ្ឋ​សង្គមនិយមវៀតណា​ម លោក Nguyen Phu Trong ក្នុង​ ឱកាស​ដែល​ត្រូវ​បាន​តែង​តាំង​ជាឯកអគ្គរដ្ឋ​ទូតវិសាមញ្ញ និង ពេញសមត្ថភាពប្រចាំវៀតណាម​។

បន្ទាប់​ពីពិធីជូនសារតាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតទាំ​ងនេះ​។

លោក Ngu​yen Phu Trong សង្ឃឹមថា​ ក្នុងឋានៈ​របស់ខ្លួន ​បណ្ដាឯកអគ្គ រដ្ឋទូត​នឹង​ពិត​ជាស្ពាន​តភ្ជាប់​ដ៏សំខាន់​រវាង​ប្រទេសជាតិ​របស់ខ្លួនជាមួយវៀ​ត ណាម។ លោកអគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត ណាមបាន​ជូនពរឯក​អគ្គរដ្ឋ​ទូត​ទាំង អស់នឹងសម្រេចយ៉ាងល្អប្រ​សើរនូវភារកិច្ចរបស់ខ្លួនក្នុង​ឋានៈជាឯកអគ្គរដ្ឋទូត ប្រ​ចាំនៅវៀត​ណាម​ ព្រមទាំងជូនពរទំនាក់ទំ​នងដ៏មិត្តភាពនិងកិច្ចសហប្រតិប​តិ្ត ការរវាង​វៀតណាម​ជាមួយ​បណ្ដាប្រ​ទេសដែល​ឯក​អគ្គរដ្ឋទូតធ្វើជាតំណាងទាំងនោះ នឹងរីកចម្រើន​កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែ​រ។ អគ្គលេខា​បក្ស ប្រធានរដ្ឋលោក ​Nguyen Phu Trong បានអះអាងថា ​វៀតណាមត្រៀមខ្លួនជា ស្រេ​ចបង្ក​គ្រប់​លក្ខណៈ​ងាយ​ស្រួលដើម្បីអោយឯកអគ្គរដ្ឋទូត​សម្រេចភារកិច្ច រប​ស់ខ្លួន ហើយ​បន្សល់​ទុក​នូវ​ការ​ចាប់​អារម្មណ៍​ដ៏ល្អប្រសើរ​ក្នុងអាណត្តិ​ បេសកកម្មការទូត​នៅវៀតណាម​ផ​ងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top