• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងអង្គការ Francophone


 ឯកអគ្គរដ្ឋទូត Nguyen Ngoc Son 

ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Montlellier (បារាំង) បាន​ប្រព្រឹត្ត​ទៅ” ​សប្ដាហ៍​អន្តរជាតិ​ Francophone”។ ប្រធានបទ​របស់សប្ដាហ៍ Francophone ឆ្នាំនេះគឺ “​ភាសាបារាំងនៅទ្វីប​អាស៊ី” ដោយមាន​សកម្មភាព​ជា​ច្រើន​ដូចជា៖ សិក្ខាសាលា ជំនួប​ពិភាក្សា និង​ការតាំង​ពិព័រណ៌ ដោយ​ប្រមូល​ផ្តុំទៅ​លើ​បណ្ដាបញ្ហា​ភាសា​បារាំងនៅទ្វីបអាស៊ី។
 
នៅសិក្ខាសាលា  ដោយប្រធានបទ៖ “ ភាសាបារាំងនៅវៀតណាម៖ ប្រវត្តិ​សាស្ត្រ​​អក្សរសាស្ត្រ​និងមេម័រ” ​បាន​ប្រព្រឹត្ត​ទៅ នាថ្ងៃទី​២៧ ខែមិនា​ឆ្នាំ២០១៧  បណ្ដា​អ្នកប្រាជ្ញ អ្នកជំនាញ​ការអំពី​ភាសានិង​វប្បធម៌​បារាំង បាន​អះអាង​ថា៖ វៀត​ណាម​ដើរតួនាទីកាន់​តែ​សំខាន់​ ក្នុង​សហគមន៍​បណ្ដាប្រទេស​ប្រើប្រាស់​ភាសា​បារាំង និង​អង្គការ​អន្តរជាតិ Francophone (​OIF) ។ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​បារាំង លោក Nguyen Ngoc Son បានបូក​​សរុប​សកម្មភាព​របស់​វៀត​​ណាម នៅ OIF ក្នុងរយៈពេលកន្លង​ទៅ។​
 
នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បាន​ជួប​ពិភាក្សា​​ជា​មួយ លោក Pierre Pouessel អភិបាល​ខេត្ត Herault ស្ដី​អំពី​ទំនាក់ទំនង​លើ​ច្រើន​ ​វិស័យ​រវាងខេត្ត   Herault ជាមួយដៃគូវៀតណាម ផ្សេងៗ​​ជាពិសេស​គឺក្នុង​វិស័យ​សេដ្ឋកិច្ច និងអប់រំថ្នាក់ឧត្តមសិក្សា៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top