• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសអាស៊ានក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19

យោងតាមអត្ថបទ បន្ទាប់ពីការផ្ទុះជម្ងឺកាលពីខែ មករាឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន ចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការឆ្លើយតបរួមរបស់ អាស៊ានទៅនឹងជម្ងឺ Covid-19 នៅពាក់កណ្ដាលខែកុម្ភៈ ក្រោយពីការ ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត។

នៅមន្ទីរពេទ្យបាកម៉ាយ (Bach Mai)។ (រូបថត៖ TTXVN)


គេហទំព័រ moderndiplomacy.eu កាលពីថ្ងៃទី២៧ ធ្នូ បានបង្ហោះអត្ថបទសរសេរវាយតម្លៃថា ក្នុងនាមជាប្រធានសមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២០ វៀតណាមបានដឹកនាំកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតសកល Covid-19។ យោងតាមអត្ថបទ បន្ទាប់ពីការផ្ទុះជម្ងឺកាលពីខែមករា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន ចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការឆ្លើយតបរួមរបស់ អាស៊ានទៅនឹងជម្ងឺ Covid-19 នៅពាក់កណ្ដាលខែកុម្ភៈ ក្រោយពីការ ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត។ សេចក្ដីថ្លែងការណ៍ នេះបានសង្កត់ធ្ងន់ទៅលើការបង្កើនការជួយគាំទ្រដល់ប្រទេសនានាលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ព្រមទាំងផ្ដល់ជំនួយមនុស្ស ធម៌ជាម៉ាស់និងសម្ភារៈបរិក្ខារពេទ្យផ្សេងៗទៀតជូនចំពោះប្រទេសចិនផងដែរ។ អត្ថបទនេះបានបញ្ជាក់ថា អាស៊ានមិនត្រឹមតែលើកកំពស់ការយល់ ដឹងរបស់ប្រទេសជាសមាជិកទាំងអស់ប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ជាមួយ អង្គការអន្តរជាតិនិងប្រទេសផ្សេងៗទៀតសំដៅដោះស្រាយបញ្ហានានា ដែលបណ្ដាលមកពីវិបត្តិ Covid-19 ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top