វៀតណាមជួបសន្ទនាទ្វេភាគីយ៉ាងសកម្មសំដៅបង្កើនសន្តិសុខក្នុងតំបន់ (Image: VNA)
ក្នុងក្របខ័ណ្ឌសកម្មភាពនៅខាងក្រៅការសន្ទនា Shangri-la ឆ្នាំ ២០១៦នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានមានជំនួបចរចារទ្វេភាគីជាមួយគណៈប្រតិភូអាមេរិក សឹង្ហបុរី អូស្ត្រាលី នូវែលហ្សេឡង់ ចិន កាណាដា អង់គ្លេសនិងអ៊ីតាលី។ ក្នុងការចរចារជាមួយឧបការីយ៍រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក David Shear ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងការពារប្រទេសរវាងវៀតណាមនិងអាមេរិកដែលគប្បីត្រូវបានបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ។
លោក Nguyen Chi Vinh បានសម្តែងគោលបំណងថា៖ ភាគីអាមេរិកបន្តអនុវត្តកិច្ចសន្យាជួយឧបត្ថម្ភវៀតណាម ក្នុងការចូលរួមរក្សារសន្តិភាព អ.ស.ប. ជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម ពង្រីកនូវលទ្ធផលល្អបើប្រដែលភាគីទាំងពីទទួលបានក៏ដូចជាការបោសសំអាតជាតិគីមីពុលនៅព្រ លានយន្តហោះ Da Nang និងព្រលានយន្តហោះ Bien Hoa។ លោក David Shear បានចាត់ទុកថា៖ គប្បីលើកកំពស់ទំនាក់ទំនងងរវាងប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត ហើយសន្យាថា៖ អាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការចូលរួមក្នុងកំលាំងរក្សាសន្តិភាព របស់ អ.ស.ប. និងដោះស្រាយផលបាកដោយសង្គ្រាមផងដែរ។
ក្នុងជំនួបធ្វើការជាមួយមេបញ្ជាការការពារជាតិអូស្ត្រាលី នាយឧត្តមសេនីយ៍ Mark Binskin ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវយុទ្ធសាស្ត្រ បង្កើនការតភ្ជាប់រវាងបណ្ដាវិទ្យាស្ថានស្រាវជ្រាវជាដើម។
ក្នុងការចរចារជាមួយអគ្គសេនាធិការរងសេនាធិការដ្ឋានសម្ព័ន្ធភាពកងទ័ពរំដោះប្រជាជនចិន ឧត្តមនាវី Qi Jiangguo អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានចាត់ទុកថា៖ នាពេលខាងមុខប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកំលាំងការពារព្រំដែនរវាងវៀតណាមនិងចិនរៀបចំសកម្មភាពជួបប្រាស្រ័យនិងការសន្ទនាយទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រី។ ក្រៅពីនោះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិ
បត្តិការលើវិស័យកងទ័ពជើងទឹកនិងប៉ូលីសសមុទ្រដើម្បីរួមចំណែកបង្កើតបរិយាកាសសន្តិភាពស្ថិរភាពរវាងវៀតណាមនិងចិន។ ឧត្តមនាវី Qi Jiangguo បានស្នើរឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការចែករំលែកបទពិសោធន៍ក្នុងការចូលរួមកំលាំងរក្សាសន្តិភាពរបស់ អ.ស.ប. និង សកម្មភាពទាក់ទិនផ្សែងៗទៀតផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម