• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលគោរព និងគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន


វៀតណាមជានិច្ចកាលគោរព និងគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន

នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh រួមជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli  និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន បានអញ្ជើញចូលរួមពិធី  បើក ផ្សារ ណាត់ចិន - អាស៊ាន (CAEXPO) និងសន្និសទីកំពូលពាណិជ្ជកម្ម និងវិនិយោគចិន - អាស៊ាន (CABIS) លើកទី ១៤ នៅចិន។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានអះអាងថា ការរៀបចំផ្សារណាត់និងសន្និសីទបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និង​ចិន​ ដោយឥតឈប់ឈរ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានឧទ្ទេសនាមសក្ដានុភាព ក៏ដូចជាការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងភាពម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ ហើយរួមចំណែកដោយមានការទទួលខុសត្រូវចំពោះបញ្ហារួមនៃតំបន់ និងអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពនិងគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន រួមជាមួយអាស៊ានជំរុញខ្លាំងក្លាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top