26/03/2021 15:47 GMT+7 Email Print Like 0

វៀតណាមគាំទ្រដំណោះស្រាយនយោបាយលើគ្រប់ជ្រុងជ្រោយនៅលីប៊ី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែមីនាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅលីប៊ី និងសកម្មភាពរបស់ស្ថានបេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNSMIL) ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅលីប៊ី និងសកម្មភាពរបស់ស្ថានបេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNSMIL)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ដ៏សំខាន់ៗអំពីនយោបាយ និងសន្តិសុខនៅលីប៊ី។ លោកបានអះអាងសារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយនយោបាយលើគ្រប់ជ្រុងជ្រោយ ដែលត្រូវបានប្រជាជនលីប៊ីដឹកនាំ និងធ្វើជាម្ចាស់ដោយផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់លីប៊ី។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធនានានៅលីប៊ីបន្តអនុវត្តន៍យ៉ាងពេញលេញនូវលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ ខិតខំប្រឹងប្រែងជំរុញដំណើរការអន្តកាលឆ្ពោះទៅរកការបោះឆ្នោតស្របតាមគោលដៅដែលបានដាក់ចេញ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះ UNSMIL ក្នុងការជួយឧបត្ថម្ភដល់យន្តការឃ្លាំមើលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានប្រជាជនលីប៊ីដឹកនាំ និងធ្វើជាម្ចាស់ ដោយផ្អែកលើមូលដ្ឋានស្របតាមសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអំពីលីប៊ីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ