06/09/2020 15:40 GMT+7 Email Print Like 0

វៀតណាមក្នុងក្រសែភ្នែករបស់យុវជនឡាវមួយរូប


យុវជនឡាវ Phumphithut Opasert 
 

ក្រោយរយៈពេល ៤ ឆ្នាំ សិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានការទូត និងរស់នៅវៀតណាមមក យុវជនឡាវ Phumphithut Opaserth បានសម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅវៀតណាម ជាមួយគោលបំណងបន្តស្វែងយល់អំពីប្រទេស និងមនុស្សវៀតណាម។
 
ក្រោយរយៈពេល ៤ ឆ្នាំ សិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានការទូត និងរស់នៅវៀតណាមមក យុវជនឡាវ Phumphithut Opaserth បានសម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅវៀតណាម ជាមួយគោលបំណងបន្តស្វែងយល់អំពីប្រទេស និងមនុស្សវៀតណាម។
ក្រោយពេលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលវៀតណាមនិងឡាវកាលពីឆ្នាំ ២០១៣ មក យុវជនវ័យក្មេងមកពីខេត្ត  BoKeo នៃប្រទេសឡាវ ដែលមានទឹកមុខស្រស់សង្ហារ ហើយមាន សម្បុរខ្មៅស្រអែម - Phumphithut បានបន្តការសិក្សានៅវៀតណាម។ ទោះជាវៀតណាមមិនមែនជាប្រទេស ដែល Phumphithut មានគោលបំណងចង់សិក្សារៀនសូត្រក៏ដោយ ប៉ុន្តែ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម និងមសនោសច្ចេតនារបស់ប្រជាជនវៀតណាមសម្រាប់សិស្សានុសិស្ស សិស្សិតឡាវនោះ បានជួយបន្ទន់ចិត្ត Phumphithut។
 
“ជាជនជាតិឡាវមួយរូប ដែលរស់នៅវៀតណាម ខ្ញុំពិតជាមានមោទនភាពណាស់។ ទន្ទឹមនឹងនេះខ្ញុំក៏មានអារម្មណ៍សប្បាយរីយរាយនៅពេលរស់នៅវៀតណាម ព្រោះថា ទោះជាធ្វើដំណើរទៅណា មកណាក៏ដោយ ប្រជាជនវៀតណាមក៏នៅតែទទួលស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់កកក្ដៅ ។ ប្រជាជនវៀតណាមតែងតែនិយាយថា វៀតណាម ឡាវជាភាតរៈ ដូចជាសមាជិកក្នុងគ្រួសារតែមួយអញ្ចឹង។ និស្សិតឡាវយើងខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់ពិសេស ពោលគឺសាលាទាំងអស់សុទ្ធតែមានអន្តេវាសិកដ្ឋានដាច់ដោយឡែក ដែលបានបំពាក់សំភារៈ ឧបករណ៍គ្រប់គ្រាន់ដ៏ល្អប្រសើរបំផុតផងដែរ”។
 
មនោសញ្ចេតនាស្មោះត្រង់ និងការស្រឡាញ់ភ្ញៀវរបស់ប្រជាជនវៀតណាមនៅទីក្រុងហាណូយបាន ធ្វើឲ្យ Phumphithut ចាប់ផ្ដើមស្រឡាញ់ប្រទេស និងមនុស្សវៀតណាម។ ដូច្នេះ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនោះ Phumphithut បានសម្រេចចិត្តធ្វើជាគ្រូបង្រៀននៅតាមមជ្ឈបណ្ឌលសិក្សានានា ដើម្បីរកប្រាក់ បន្តការសិក្សាថ្នាក់អនុបណ្ឌិត។ នាបច្ចុប្បន្ន Phumphithut បានក្លាយទៅជាលោកគ្រូបង្រៀនភាសាឡាវនៅមហាវិទ្យាល័យភាសាបរទេស នៃសកលវិទ្យាល័យជាតិហាណូយ។ សេចក្ដីស្រឡាញ់វៀតណាមរបស់ Phumphithut ក៏ទទួលបានចំណាប់អារម្មណ៍របស់មិត្តរួមអាជីពផងដែរ។ លោក Le Van Khai លោកគ្រូបង្រៀនភាសាឡាវនៃមហាវិទ្យាល័យភាសាបរទេសបានឲ្យដឹងថា៖ “ ក្នុងនាមជាមិត្តរួមអាជីពជាមួយ thut នោះ ខ្ញុំបានសង្កេតឃើញថា Phumphithut មិនត្រឹមតែពូកែនិយាយភាសាវៀតណាម ហើយមានជំនាញបង្រៀនភាសាឡាវយ៉ាងចំណានប៉ុណ្ណោះទេ ថែមទាំងមានការយល់ដឹងអំពីប្រទេសវៀតណាម វប្បធម៌ និងមនុស្សវៀតណាមទៀតផង។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ មិត្តរួមអាជីព និងនិស្សិត។ លើសពីនេះទៅទៀត Phumphithut ក៏បានចូលរួមសកម្មភាពមួយចំនួនយ៉ាងសកម្មដូចជាធ្វើជាពិធីករក្នុងកម្មវិធីសិល្បៈ និងចូលរួមកម្មវិធីស្វែងយល់អំពីម្ហូបអាហារវៀតណាមរបស់ទូរទស្សន៍ជាតិវៀតណាម VTV ទៀតផង។
 
នៅពេលសិក្សា និងរស់នៅវៀតណាម Phumphithut បានចូលរួមសកម្មភាពជាក់ស្ដែង ជាច្រើន ដូចជា ទៅបកប្រែឥតគិតថ្លៃ ជួយឧបត្ថម្ភគម្រោងសហប្រតិបត្តិការរវាងវៀតណាម - ឡាវ និងចូលរួមកម្មវិធី ស្ម័គ្រចិត្តនានា ដើម្បីមានឱកាសស្វែងយល់អំពីមនុស្ស និងវប្បធម៌វៀតណាមជាច្រើនថែមទៀត។ Phumphithut បានចែករំលែកបន្ថែមថា៖“ ខ្ញុំបានធ្វើដំណើរទស្សនាទៅកាន់តំបន់ទាំងបីនៅវៀតណាមហើយ ពោលគឺតំបន់ខាងជើង កណ្ដាល និងខាងត្បូង។ នារយៈពេលខ្លីខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងទៅកាន់ខេត្ត ក្រុងដែលខ្ញុំមិនទាន់ទៅកាន់ក្នុងចំណោមខេត្ត ក្រុងទាំង ៦០ នៅវៀតណាម។ តំបន់នីមួយៗនៅវៀតណាម គឺមានលក្ខណៈដាច់ដោយឡែកពីគ្នា។ ឧទាហរណ៍ថា  នៅពេលទៅទស្សនាតំបន់ភាគខាងជើង ខ្ញុំអាចជួបជាមួយប្រជាជននៅតំបន់ព្រំដែនជាប់ឡាវ និងជនជាតិ Thai។ ខ្ញុំបានសង្កេតឃើញថា វៀតណាម និងឡាវមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយជិតស្និទនឹងគ្នាណាស់។ នៅពេលទៅទស្សនាវៀតណាមភាគកណ្ដាល គឺខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំលេងដ៏ស្រទន់ និងទឹកចិត្ត សុភាពរាបសារបស់មនុស្ស Hue ។ នៅពេលធ្វើដំណើរទៅកាន់ភាគខាងត្បូង ដូចជា Sai Gon ខ្ញុំបានសង្កេតឃើញថា Sai Gon មានសភាពអ៊ូអរ រស់រវើក ហើយមានកន្លែងលេងកំសាន្តច្រើនណាស់”។
 
Phumphithut បានចែករំលែកបន្ថែមថា៖ រយៈពេល ៧ ឆ្នាំរស់នៅ វៀតណាមគឺជាពេលវេលាដ៏គួរឱ្យចងចាំ ដែលមិនអាចរៀបរាប់អំពីអនុស្សារវីយ៍ទាំងអស់របស់ខ្លួននៅវៀតណាមឡើយ។ ទន្ទឹមនឹងនេះ ដើម្បីស្វែងយល់អំពីវប្បធម៌ រមណីដ្ឋាន និងមនុស្សវៀតណាម គឺជាដំណើរការដ៏វែងមួយ។ ដូច្នេះ Phumphithut បានសម្រេចចិត្តស្នាក់នៅវៀតណាម ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត និងបន្តស្វែងយល់ អំពីជីវភាពរស់នៅដ៏ស្រស់បំព្រងនៅវៀតណាម ព្រមទាំងផ្សព្វផ្សាយរូបភាព និងមនុស្សវៀតណាមទៅកាន់មិត្តភក្ដិអន្តរជាតិ។ លើលពីនេះទៅទៀត Phumphithut ក៏ចង់ក្លាយជាស្ពានតភ្ជាប់យុវជនវៀតណាម និងឡាវតាមរយៈការបង្រៀនភាសាឡាវ និងការផ្លាស់ប្ដូរភាសា វប្បធម៌របស់គ្នាទៅវិញទៅមកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ