14/06/2020 12:35 GMT+7 Email Print Like 0

វិស័យការទូតសាធារណៈនិងកិច្ចសហប្រតិបត្តិការឥណ្ឌា - វៀតណាម


 តំណាងដែលចូលរួមសិក្ខាសាលាតាមអ៊ិនធឺរណែត
 

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២០ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបាន សហ ការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វៀត​ណាម និងអង្គការស្រាវជ្រាវគោល នយោ បាយនិងប្រគល់អំណាច (SPSE - ឥណ្ឌា) រៀបចំសិក្ខាសាលា តាម​អ៊ិនធឺរ​ណែត ស្តីពី “វិស័យការទូតសាធារណៈនិងទំនាក់ទំនងវៀតណាម - ឥណ្ឌា”។
 
ថ្លែង​មតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បាន​សង្កត់​ធ្ងន់​ថា ឥណ្ឌានិងវៀតណាមមានចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង និងមានទំនាក់ទំនងវប្បធម៌ជិត ២ ពាន់ឆ្នាំ​នៃប្រវត្តិសាស្ត្រហើយត្រូវបានអ្នកដឹកនាំច្រើនជំនាន់ ជាពិសេស លោកប្រធានហូជីមិញ នាយករដ្ឋមន្រ្តី Jawaharlal Nehru និងប្រជាជននៃប្រទេសទាំងពីរបានខិតខំពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងនយោបាយ មក ទំនាក់ទំនង​រវាង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ក៏ត្រូវ​បាន​ពង្រឹង​ជានិច្ចផងដែរ។ វិស័យការទូតប្រជាជនគឺ ជាស្ពានសំខាន់មួយដើម្បីតភ្ជាប់ប្រទេសទាំងពីរ រួមចំណែក​លើកកម្ពស់និងពង្រឹងចំណងមិត្តភាពជាប្រពៃ ណីល្អគួរឱ្យទុកចិត្ត ក្នុងបរិបទ​ដែលវៀ​តណាម​និង​ឥណ្ឌា ​កំពុង​មានបំណងធ្វើសមាហរណកម្មយ៉ាងសកម្មនិងស៊ីជម្រៅចូលទៅក្នុងសហគមន៍អន្តរជាតិ។
 
នៅក្នុងសិក្ខាសាលា​នេះ អ្នកប្រាជ្ញបានដាក់ចេញនូវសំណួរជាច្រើន អំពីបទពិសោធន៍ជោគជ័យរបស់វៀតណាម ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ព្រមទាំងសម្តែងនូវការចាប់អារម្មណ៍ថា វៀត​ណាម​ជាប្រទេស ដែលបាន​គ្រប់គ្រង​ជំងឺរាតត្បាតយ៉ាងល្អ ហើយគ្មានអ្ន​កជំងឺណាម្នាក់បានស្លាប់​នោះឡើយ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ