11/01/2022 13:12 GMT+7 Email Print Like 0

វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីកែលំអរសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ

ក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូបានលើកឡើងថា ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវថ្នល់ គឺជាចំណុចមុខព្រួញដ៏សំខាន់ដែលគួរតែផ្តល់ជាអាទិភាពកំពូល។
 

ទិដ្ឋភាពនៃកិច្ចប្រជុំនៅរសៀលថ្ងៃទី១០ ខែមករា (រូបថត៖ Van Diep/TTXVN)


បន្តកម្មវិធីនៃសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី១០ ខែមករា សមាជិកសភាបានពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែត ស្ដីពីគោលនយោបាយវិនិយោគលើគម្រោង សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង ភាគខាងកើត ដំណាក់កាល ២០២១- ២០២៥។ គម្រោងនេះមានប្រវែងសរុបជិត ៧៣០ គីឡូម៉ែត្រ ចែកចេញគម្រោងសមាសភាគចំនួន ១២។ ការអនុវត្តគម្រោងនេះគឺមានសារៈសំខាន់ជាក់ស្តែង ដោយជំរុញការបើកចំណាយដើមទុនវិនិយោគ សាធារណៈ រួមចំណែកដល់ការស្តារនិងកំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រឹងការតភ្ជាប់ក្នុងតំបន់។

ក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូបានលើកឡើងថា ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវថ្នល់ គឺជាចំណុចមុខព្រួញដ៏សំខាន់ដែលគួរតែផ្តល់ជាអាទិភាពកំពូល។ គណៈប្រតិភូបានឯកភាពជាមួយរដ្ឋាភិ បាលលើ ការប្រើប្រាស់ការវិនិយោគសាធារណៈដើម្បីពន្លឿនដំណើរការគម្រោង ដើម្បីជួយដល់ល្បឿននៃការស្តារសេដ្ឋកិច្ច។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលស្តីពីគោលនយោបាយវិនិយោគ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើងខាងត្បូងនៅភាគខាងកើតក្នុងដំណាក់កាល ២០២១-២០២៥ រដ្ឋាភិ បាលបានប៉ាន់ប្រមាណជាបឋមនូវការវិនិយោគសរុបនៃគម្រោងសមាសភាគចំនួន ១២ គិតជាទឹកប្រាក់ប្រមាណជិត ១៥០ ពាន់ពាន់លានដុង។ ការសាងសង់ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៣ ហើយ គម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ