22/12/2018 11:36 GMT+7 Email Print Like 0

វណ្ណកម្ម "ក្រមសីលធម៌បដិវត្ត" របស់លោកប្រធានហូជីមិញ - នៅមានតម្លៃទ្រឹស្ដីត និងជាក់ស្ដែងដដែល


 ទិដ្ឋភាពនៃសិក្ខាសាលា (internet) 

 នា​ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញ បាន​រួម​សហការ​ជាមួយ​គណកម្មការឃោសនាការអប់រំមជ្ឈឹម និ​ងគណៈចាត់តាំងមជ្ឈឹម​ រៀបចំ​សិក្ខាលា​សាវិទ្យា​សាស្ត្រ​ថ្នាក់​ជាតិ​ស្ដីពី​ " រយៈពេល ៦០ ឆ្នាំ នៃវណ្ណកម្ម "​ក្រមសីលធម៌បដិវ​ត្ត - តម្លៃទ្រឹស្ដីត ​និងជាក់​ស្ដែង​ចំពោះ​ការងារ​កសាង​បក្សនា​បច្ចុប្បន្ន​។
 
អញ្ជើញថ្លែង​នៅទីនេះ សាស្រ្តាចារ្យ បណ្ឌិត Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម នាយកបណ្ឌិត​សភា​នយោបាយ​ជាតិហូជីមិញបានសង្កត់ធ្ងន់ថា៖ "ពិធីរំ​លឹកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការនិព​ន្ធវណ្ឌកម្ម "ក្រមសីល​ធម៌​បដិវត្ត" គឺជាឱកាសសម្រាប់យើងបន្តសិក្សាស្រាវជ្រាវ និងយល់​ដឹង​យ៉ាងជ្រាល​ជ្រៅថែម​ទៀត​នូវ​អត្ថន័យ​ប្រវត្តិសាស្ត្រដ៏ធំធេង និងតម្លៃទ្រឹស្តីជា​ក់ស្ដែងយ៉ាងធំធេងនៃវណ្ណកម្ម​នេះ ក៏ដូច​ជារបស់​សតិអារម្មណ៍​សីលធម៌​ហូជីមិញ ចំពោះការងារកសាងបក្ស និង​កាងារកម្មាភិបាលនាបច្ចុប្បន្នផងដែរ​។
 
ដោយ​អះអាងថា វណ្ឌកម្ម "ក្រមសីលធម៌បដិវត្ត" គឺជាអនុសាសន៍​ដ៏ថ្លៃថ្លា​អំពីការ​ហាត់​ពត់​លត់​ដំសីល​ធម៌​របស់​កម្មភិបាល​ បក្ខជននោះ លោក​ សាស្រ្តាចារ្យបណ្ឌិត Nguye​n Xuan Thang បានចាត់ទុកថា​ ចរិយា​សម្បត្តិ​សីលធម៌​បដិវត្តន៍​ដំបូងគឺជា " ការប្ចេជ្ញាចិត្តតស៊ូសម្រាប់បក្ស​ សម្រាប់បដិវត្តន៍អស់មួយជីវិត។​ នេះគឺជា ប្រការសំខាន់ និង​ជាស្ដង់ដាលេខមួយ របស់ជន​បដិវត្តន៍​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ