• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Bui Thanh Son ទទួលជួប ជាមួយលោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders


អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Sonទទួលជួបជាមួយលោក Geert Bourgeois
អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders របស់ បែលហ្សិក

នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son ទទួលជួបសន្ទនាជាមួយលោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders របស់ បែលហ្សិក។ នៅទីនេះភាគីទាំងពីរបានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និងជាក់​​ស្ដែងរវាងមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម និងបែលហ្សិក បន្តាប់ពីរយៈពេល ៤៥ ឆ្នាំបង្កើតទំនាក់ទំ​នង​មក។ លោក Bui Thanh Sonបានសម្តែងនូវជំនឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមានឱកាសអំណោយផលដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ ហើយស្នើឲ្យភាគីទាំងពីរឆ្លៀតយកសក្ដានុភាពរបស់ភាគីនីមួយៗ ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

រីឯខ្លួនវិញ លោក Geert Bourgeois អគ្គទេសាភិបាលរដ្ឋាភិបាលនៃតំបន់ Flanders បានអះអាងថា តំបន់ Flanders ជានិច្ចកាលចាត់ទុកវៀតណាមថាជាដៃគូអាទិភាពឈាមនៅក្នុងតំបន់ ហើយលើកឡើងអំពីវិស័យជាច្រើនដែលភាគីទាំងពីរអាចសហប្រតិបត្តិការនាពេលខាងមុខ។ លោក Geert Bourgeois បានអះអាងអំពីការគាំទ្រការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ហើយសន្យាគាំទ្រវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU) ជាពិសេសគឺឆាប់នឹងចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) នៅក្នុងឆ្នាំ២០១៨ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top