29/04/2021 11:04 GMT+7 Email Print Like 0

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ផ្ញើសារទៅកាន់សម័យប្រជុំលើកទី ៧៧ នៃ UNESCAP

ក្រោមមូលបទ “ការស្តារឡើងវិញក្រោយវិបត្តិ តាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”  សម័យប្រជុំបានប្រារព្ធតាមទម្រង់ប្រព័ន្ធវីដេអូ។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh (រូបថត៖ VOV)


នាថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានផ្ញើសារដែលបានថតទុកមុន ទៅកាន់សម័យប្រជុំលើកទី ៧៧ នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCA)។ ក្រោមមូលបទ “ការស្តារឡើងវិញក្រោយ វិបត្តិ តាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក” សម័យប្រជុំបានប្រារព្ធ តាមទម្រង់ប្រព័ន្ធវីដេអូ។ ក្នុងសារនេះ ឧបនា យករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា កិច្ចខិតខំប្រឹងប្រែងក្នុងប្រទេសនិងកិច្ច សហប្រតិបត្តិការ រួមទាំងការគាំទ្រដ៏មានតម្លៃរបស់សហគមន៍អន្តរជាតិនាពេលកន្លងមក បានជួយវៀត ណាមគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងអនុវត្តន៍ “គោលដៅពីរទន្ទឹមគ្នា” គឺបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងនិងស្តារសេដ្ឋកិច្ចសង្គមផង។ 

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទាំងក្នុងនិងក្រៅអាស៊ាន ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏ដូចជាពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គនិងអនុម័តចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានលើកឡើងថា អង្គការសហប្រជាជាតិគួរតែបន្តដើរតួនាទីជាមជ្ឈភាពក្នុងការសម្របសម្រួលគោលនយោបាយដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្រ្តឆ្លើយតបនឹងជំងឺរាតត្បាតទាំងមូល ធានាបាននូវការទទួលបានវ៉ាក់សាំងស្មើភាព សមធម៌ ទាន់ពេលវេលា ក៏ដូចជាការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺកូវីដ - ១៩។ ក្រៅពីនោះ ប្រទេសនានាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅគ្រប់កម្រិត ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តយុទ្ធសាស្ត្រនិងការស្តារឡើងវិញក្រោយជំងឺរាតត្បាត ជាពិសេស ត្រូវមានគោលនយោបាយស្តារឡើងវិញ សមស្របទៅនឹងស្ថានភាពជាក់ស្តែងនិងអាទិភាពរបស់ប្រទេសនីមួយៗ រួមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនិងកាត់បន្ថយគម្លាតឌីជីថលទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ