ព័ត៌មាន
លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធីនិទាឃរដូវនៅព្រំដែនពោរពេញទៅដោយភាពកក់ក្ដៅ

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
កម្មវិធីជួបសំណេះសំណាល និទាឃរដូវនៅព្រំដែនពោរពេញទៅដោយភាពកក់ក្ដៅ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងខេត្ត Ha Giang សហការរៀបចំឡើងនារាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា គោលនយោបាយធំៗរបស់បក្ស និងរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសេជាតិ គឺថែទាំ និងជួយឧបត្ថម្ភជនក្រីក្រ។ វាយតម្លៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែននិយាយដោយឡែក កំពុងបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពជាច្រើន សំដៅជួយឲ្យប្រជាជននៅមូលដ្ឋាននានា កាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព។ លោកស្រី Nguyen Thi Kim Ngan បានសង្ដត់ធ្ងន់ថា៖
“នាប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធី និទាឃរដូវនៅ ព្រំដែនពោរពេញ ទៅដោយភាពកក់ក្ដៅ របស់កងទ័ពការពារព្រំដែនបាននាំមកនូវក្ដីសប្បាយរីករាយ ជូនជនរួមជាតិព្រំដែន នៅខេត្ត ក្រុងព្រំដែនទូទាំងប្រទេសចំនួន ៤៤ នៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិមកដល់។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពដែលមានចរិតលក្ខណៈមនុស្សធម៌ទាំងនេះ។ ការងាររបស់កងទ័ពការពារព្រំដែនបានរួមចំណែកថែទាំ កសាងប្រព័ន្ធនយោបាយ និងលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ និងស្មារតីជាដើម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម