• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាន នយោបាយ (ទីក្រុងហាណូយ)

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមបានអនុវត្តន៍គោលនយោបាយកងទ័ព ដោយសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តន៍ការងារតបស្នងសងគុណជួយប្រជាជនកាត់បន្ថយភាពក្រីក្រនិងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc និងថ្នាក់ដឹកនាំសាលានាយទាហាន  នយោបាយ (ទីក្រុងហាណូយ)

នាព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phucបានអញ្ជើញទៅទស្សនកិច្ចនៅសាលានាយទាហាននយោបាយ (ទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២១) និងរំលឹកខួបលើកទី ៣២ ពិធីបុណ្យការពារជាតិប្រជាជនទាំងមូល (២២ ធ្នូ ឆ្នាំ ១៩៨៩ -២២ ធ្នូ ឆ្នាំ ២០២១)។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជន វៀតណាមបានអនុវត្តន៍គោលនយោបាយកងទ័ព ដោយសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តន៍ការងារតបស្នងសងគុណជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ។ រាល់សមិទ្ធិផលលេចធ្លោរបស់កងទ័ពប្រជាជនវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសក្ដានុពលការពារជាតិប្រជាជនទាំងមូល ពង្រឹង និងពង្រីកផែនមហាសាមគ្គីជាតិទាំងមូលនិង ការពារមាតុភូមិយ៉ាងរឹងមាំ។

លោកប្រធានរដ្ឋបានវាយតម្លៃថា ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ កម្មាភិបាល យុទ្ធជន និងសិក្ខាកាមគ្រប់ជំនាន់នៃសាលានាយទាហាននយោបាយទទួលបានលទ្ធផលយ៉ាងទូលំទូលាយនិងល្អប្រសើរ។ លោកប្រធានរដ្ឋបានស្នើឲ្យសាលាធ្វើកំណែទម្រង់កម្មវិធីសិក្សា ខ្លឹមសារនិងវិធីសាស្រ្តបង្រៀន ធានាបាននូវស្តង់ដារចំណេះដឹងនិងជំនាញ។ សាលានាយទាហាននយោបាយ ត្រូវនៅតែជាកម្លាំងស្នូលមួយក្នុងការស្រាវជ្រាវ បញ្ជាក់ពីមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងអនុវត្តន៍នូវទស្សនៈ និងគោលមាគ៌ារបស់បក្ស ដើម្បីពង្រឹងការដឹកនាំរបស់បក្ស ចំពោះភារកិច្ចយោធា ការពារជាតិ និងកសាងកងទ័ពខាងនយោបាយ នៅក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top