22/05/2021 09:45 GMT+7 Email Print Like 0

លោកប្រធានរដ្ឋនិងបេក្ខជនរដ្ឋសភាជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនិងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងហូជីមិញ

យោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ រួមជាមួយការបង្កើតលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការវិនិយោគមក ការអភិវឌ្ឍផលិតកម្មអាជីវកម្មគួរតែធានាបាននូវសន្តិសុខសង្គម។

លោកប្រធានរដ្ឋ  Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Hoc Mon នៃទីក្រុងហូជីមិញនារសៀលថ្ងៃទី ២០ ឧសភា (រូបថតៈ tuoitre.vn)


ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២០ និង ២១ ឧសភា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងបេក្ខជនសមាជិកសភានីតិកាលទី ១៥ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅក្រុមបោះឆ្នោតលេខ ១០ រួមមានស្រុក Cu Chi និងស្រុក Hoc Mon នៃទីក្រុងហូជីមិញ។

អញ្ជើញថ្លែងទៅកាន់ម្ចាស់ឆ្នោត ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មតិយោបល់របស់ម្ចាស់ឆ្នោតបានបង្ហាញការយល់ដឹងស៊ីជម្រៅទាំងបញ្ហាម៉ាក្រូរបស់ប្រទេសជាតិនិងការរាំងស្ទះសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ ក៏ដូចជាតម្រូវការដែលបានដាក់ចេញសម្រាប់ស្រុកទាំង ២ គឺ Cu Chi និង Hoc Mon អាចតាមទាន់តំបន់ផ្សេងទៀត។ លោកប្រធានរដ្ឋបានលើកឡើងថា បំណងប្រាថ្នារបស់ម្ចាស់ឆ្នោតក៏ជាបំណងប្រាថ្នារបស់បេក្ខជនសមាជិកសភាផងដែរ។

 

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយម្ចាស់ឆ្នោតនៅស្រុក Hoc Mon នៃទីក្រុងហូជីមិញ នារសៀលថ្ងៃទី ២០ ឧសភា (រូបថតៈ tuoitre.vn)



លោកប្រធានរដ្ឋក៏បានលើកឡើងនូវដំណោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករនិងប្រជាជននៅតំបន់ជនបទ រួមទាំង ការអភិវឌ្ឍការអប់រំ  សុខាភិបាល និងវប្បធម៌សង្គមទៀតផង។ យោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ រួមជាមួយការបង្កើតលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការវិនិយោគមក ការអភិវឌ្ឍផលិតកម្មអាជីវកម្មគួរតែធានាបាននូវសន្តិសុខសង្គម។ នេះក៏ជាបញ្ហាដែលបានដាក់ចេញសម្រាប់ខេត្តនិងក្រុងជាច្រើននៅទូទាំងប្រទេស រួមទាំងស្រុក Cu Chi, Hoc Mon ផងដែរ។

“យើងនឹងស្នើទៅរដ្ឋសភា រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា បន្តជំរុញកំណែទម្រង់សេដ្ឋកិច្ច ដើម្បីបង្កើតបរិយាកាសធុរកិច្ចនិងវិនិយោគដែលបើកចំហនិងអំណោយ ផល សម្រាប់អង្គភាពអាជីវកម្ម វិនិយោគិន ជាពិសេស សហគ្រាសធុនតូចនិងមធ្យម។ ជាងនេះទៅទៀត ត្រូវផ្តោតការយកចិត្តទុកដាក់ ចំពោះសេដ្ឋកិច្ចគ្រួសារនីមួយៗ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមស្តីពីបរិយាកាសវិនិយោគអាជីវកម្មអំណោយផលបំផុតសម្រាប់ប្រជាជនទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៅជាសហគ្រាស” នេះបើ យោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ