• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម

នៅព្រឹកថ្ងៃទី ១៧ ខែសីហា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលតាមប្រធានបទខែសីហាឆ្នាំ ២០២១ ស្តីពីច្បាប់។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានលើកឡើងយ៉ាងច្បាស់អំពីការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៣ របស់បក្ស, កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលរយៈពេល ៦ ខែ ដោយផ្តោតលើការអនុវត្តចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ និងភារកិច្ចស្នូលចំនួន ៦ និងភារកិច្ចសំខាន់ៗចំនួន ១២ ក្នុងអាណត្តិនេះ រួមទាំងការបង្កើតយន្តការ។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងកសាង ប្រជាធិបតេយ្យសង្គមនិយម រដ្ឋនីតិរដ្ឋសង្គមនិយម; បង្កើតរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិត មានវិន័យ មានសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីប្រជាជនក្នុងការបម្រើ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តារដ្ឋមន្រ្តីពង្រីកជាអតិបរមានូវស្មារតីទទួលខុសត្រូវចំពោះប្រជាជន ចំពោះប្រទេសជាតិ ដោយ ផ្តោតលើការដឹកនាំឱ្យបានគ្រប់ជ្រុងជ្រោយ នូវការងារបង្កើតយន្តការ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top