• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែឧសភាឆ្នាំ២០២១

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
 

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោក នាយករដ្ឋមន្រ្តី Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំជាប្រចាំខែឧសភាឆ្នាំ ២០២១។

នៅទីនេះ រដ្ឋាភិបាលបានស្ដាប់របាយការណ៍និងពិភាក្សាអំពីការងារបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩; វាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងខែ ឧសភានិងក្នុងរយៈពេល៥ខែកន្លងមក; ព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងឆមាសទី១ឆ្នាំ២០២១ និងដំណោះស្រាយនានាក្នុងឆមាសទី២; វាយតម្លៃ ពីលទ្ធផលអនុវត្តផែនការវិនិយោគជាសាធារណៈក្នុងរយៈពេលមធ្យមដំណាក់កាល ២០១៦-២០២០ និងគម្រោងផែនការវិនិយោគជាសាធារណៈក្នុងរយៈពេលមធ្យម ដំណាក់កាល២០២១- ២០២៥។

ក្រៅពីនោះ រដ្ឋាភិបាលបានពិនិត្យមើលលើគម្រោងការណ៍នានាអំពីការកសាង ផ្លូវគោកល្បឿនលឿនសម្រាប់ដំណាក់កាល២០២១-២០២៥ ទិសដៅដល់ឆ្នាំ២០៣០ ព្រមទាំងការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលនីតិកាលទី១៥និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន ស្នើឲ្យអង្គប្រជុំត្រូវការពិភាក្សា វាយតម្លៃឲ្យបានត្រឹមត្រូវពីស្ថានភាព ហើយដាក់ចេញ ដំណោះស្រាយដើម្បីអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវភារកិច្ចនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិធីបដិសណ្ឋារកិច្ចដ៏ឧឡារិកត្រូវបានធ្វើឡើង នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកដល់ព្រះរាជាណាចក្រកម្ពុជា។

Top