15/03/2021 13:30 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ១ពាន់លានដើមនៅខេត្ត Nghe An

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងបណ្ដាប្រតិភូចូលរួមដាំដើមឈើ។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ យុវជនស្ម័គ្រចិត្ត Truong Bon ឃុំ My Son ស្រុក Do Luong ខេត្ត Nghe An នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ ១ ពាន់លានដើម - ដើម្បីប្រទេសវៀតណាមបៃតងមួយ។ នៅពិធីនេះ ថ្នាក់ដឹកនាំខេត្ត Nghe An បានឲ្យដឹងថា ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០២៥ ខេត្តនឹងដាំដើមឈើបៃតងចំនួន៥០លានដើម ដើម្បីចូលរួមចំណែកអនុវត្តន៍កម្មវិធីដាំដើមឈើ ១ ពាន់លានដើម ដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្រ្តី។

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត Nghe An។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្ត Nghe An ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ព្រមទាំងស្នើឲ្យបក្សភាគ អាជ្ញាធរខេត្ត ជំរុញខ្លាំងនូវការឃោសនាពីសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ក៏ដូចជានាំសេចក្ដីសម្រេចចិត្តឈានចូលជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

មុននោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅអុជធូប ដាក់កម្រងផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ដើម្បីរំលឹកគុណូបការៈរបស់បណ្ដាវីរយុទ្ធជនពលីស្ម័គ្រចិត្ត ដែលបានពលីជីវិតដើម្បីការពារឯករាជ្យភាពនិងសេរីភាពរបស់មាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ