31/10/2020 13:55 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VGP)

នាថ្ងៃទី៣០ តុលា អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានស្នើ ឲ្យបណ្ដាក្រសួង ស្ថាប័ន តំបន់ ជាពិសេសគឺតំបន់ដែលកំពុងជួបការលំបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់ត្រូវការបន្តខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ដើម្បីអនុវត្តភារកិច្ចដែលបានដាក់ចេញ ហើយរួមចំណែក ដល់ការសម្រេចគោលដៅរួមនៃប្រទេសទាំងមូលដោយទទួលបានកំណើនសេដ្ឋកិច្ចក្នុងចន្លោះពី២ដល់៣%។

ជម្រាបពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា បរិមាណសហគ្រាសដែលត្រូវបានបង្កើតថ្មីក្នុងខែតុលាបានកើនជិត ១៩% ខណៈដែលបរិមាណសហគ្រាសដែលប្រតិបត្តិឡើងវិញក៏កើនជាង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញដែរ។ អតិផរណាត្រូវបានគ្រប់គ្រង។ ក្រៅពីនោះ ក្នុងខែតុលា វៀតណាមទាក់ទាញបានគម្រោងការណ៍វិនិយោគជាច្រើនពីបរទេសក្នុងដើមទុនឡើងដល់ទៅ៤,៤ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ជម្ងឺរាតត្បាត គ្រោះធម្មជាតិនិងភាពតានតឹង ពាណិជ្ជកម្ម ជាដើម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឲ្យអាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់និងប្រជាជនទាំងមូលពុំមើលស្រាលលើការវិវត្តន៍នៃជម្ងឺរាតត្បាត ហើយត្រូវតែគ្រប់គ្រងសកម្មភាពចេញ-ចូលនៅតាមច្រកទ្វារព្រំដែនឲ្យបានហ្មត់ចត់ បង្កលក្ខណៈងាយស្រួលដល់អ្នកជំនាញ វិនិយោគិន ក៏ដូចជាទទួលប្រជាពលរដ្ឋវិលត្រឡប់មកប្រទេសវិញផងដែរ។ ផ្នែកសុខាភិបាលត្រូវធានាធនធានមនុស្ស សម្ភារៈសុខាភិបាលឲ្យបានគ្រប់គ្រាន់ដើម្បី ឆ្លើយតបនឹងករណីជាបន្ទាន់។ ទន្ទឹមជាមួយគ្នានោះគឺជំរុញដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ខិតខំសម្រេចបានកំណើនក្នុងចន្លោះពី២,៥ដល់៣%ក្នុង ឆ្នាំនេះ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ