13/04/2019 10:58 GMT+7 Email Print Like 0

លើកតម្កើងវប្បធម៌វៀតណាមតាមរយៈ Festival វប្បធម៌ប្រពៃណីវៀតណាម


 Festival សំដៅអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រពៃណី និងកសាងចំណងមិត្តភាពវប្បធម៌អន្តរជាតិ (រូបថតៈ VOV.VN)
 

 Festival វប្បធម៌ប្រពៃណីវៀតណាមនិងការជួបប្រាស្រ័យវប្បធម៌អន្តរជាតិ ២០១៩ បានប្រព្រឹត្តទៅពេលថ្មីៗនេះ នៅ​ឯមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ បរមរាជវាំង Thang Long។ Festival វប្បធម៌ប្រពៃណីវៀតណាម បាន​បង្ហាញ​ឡើង​វិញ នូវលក្ខណៈវប្បធម៌ប្រពៃណីបុរាណកាលរបស់ប្រជាជាតិវៀតណាម ដោយ​បាន​ណែនាំ​និង​ឧទ្ទេស​នាម​ផ្សព្វ​ផ្សាយនូវលក្ខណៈវប្បធម៍ដវិសេសវិសាលរបស់វៀត ណាមជាមួយវប្បធម៌អន្តរជាតិ។
 
នេះគឺជា​លើកដំបូងដែល Festival នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ ឆ្លងកាត់រយៈពេល ៥ ថ្ងៃនៃ​ពិធី​បុណ្យនេះ គឺជាសកម្មភាពវប្បធម៌និងសិល្បៈមានទ្រង់ ទ្រាយធំ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ដឹក​នាំជើង​ចាស់​និង​សិល្បៈករ សិល្បៈការិនីល្បីឈ្មោះទៀតផង។ ហើយក្នុងឱកាសនេះ បេតិកភណ្ឌវប្បធម៌អរូបី និងរូបីរបស់​វៀត​​ណាម ក៏ត្រូវបានណែនាំឧទ្ទេសនាមផងដែរ។ លោក Van Nguyen អ្នកដឹកនាំ នៃកម្ម វិធីសិល្បៈរបស់ Festival បាន​មានឲ្យដឹងថា៖ “តាមសេណារីយ៉ូ ក្នុងកម្មវិធីបើកនោះ នឹងប្រមូលផ្តុំនូវសិល្បៈប្រជាប្រិយជាច្រើន រួមមាន​បទចំ​រៀងប្រពៃណី Quan Ho Bac Ninh, នៅភាគកណ្តាលយើងខ្ញុំក៏បាននាំក្រុមច្រៀងចម្រៀង Choi ខេត្ត​ Quang Nam និងអ្នកច្រៀងចម្រៀង Hue ក៏សម្តែងដោយសិល្បៈករ សិល្បៈការិនីមកពីទីក្រុង Hue ផ​ង​ដែរ​។​ វត្តមានរបស់សហព័ន្ធក្បាច់គុណក៏ជាចំណុចលេចធ្លោមួយដែរ។ ទន្ទឹមជាមួយគ្នានេះ ជា​ការ​សម្តែង​ម៉ូដ​អាវ​ផាយ​វៀត​ណាម ដែលតភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាលនិងអនាគត”។

ចំណុច​លេចធ្លោនៃពិធីបុណ្យនេះ គឺជា​កន្លែង​ដែល​តាំង​លំអដ៏​ស្រស់​ស្អាត​ដោយ​សម្តែង​ឡើង​វិញ​តាម​លំនាំ​ទីជន​បទ​វៀត​ណាម ដែលមានដើមឫស្សី អណ្តូងទឹក ដំបូលសាលា ភូមិសិប្បកម្មនិងទីផ្សារជនបទជាដើម។ គណៈ​ចាត់​​តាំងក៏បានរួមបញ្ចូលទាំងទស្សនី យភាពនៃព្រះបរមរាជវាំង ដែលសម្តែងឡើងវិញ សំលៀកបំពាក់របស់​ស្តេច​​និងបណ្តាមន្ត្រីរាជការដើម្បីបម្រើភ្ញៀវទេសចរទស្សនានិងថតរូបផងដែរ។ លោ​កស្រី Ho Nhu Quynh ប្រធាន​ក្លឹបអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌វៀតណាម និងជាប្រធានគណៈកម្មការរៀបចំ Festival វប្បធម៌​ប្រពៃណីវៀតណាម បានឲ្យដឹងថា៖ “Festival វប្បធម៌ប្រពៃណីវៀត​ណាម​ដែល​តភ្ជាប់​ទំនាក់​ទំនង​រវាង​វប្បធម៌​ជាតិ​វៀតណាមនិងកសាងចំណងមិត្តភាពវប្បធម៌អន្តរជាតិ។ ជាពិសេស កម្ម​វិធី​នេះ​មាន​ការ​ចូល​រួម​ផ្លាស់​ប្តូរវប្បធម៌នៃ  ស្ថានទូតចំនួន៣០។ លើសពីនេះទៀត ពិធីបុណ្យនេះក៏បានប្រ ព្រឹត្តទៅ សិក្ខា​សាលា​ស្តីពី​វប្បធម៌​ហ៊ុង​ស៊ុយ ជំនឿខាងព្រលឹង ពិធីបុណ្យគោរពព្រះម៉ែ ពិធីបុណ្យបញ្ចូលរូប និងបុណ្យភូមិនានា”។

ពិធីបុណ្យនេះ​ក៏បានផ្សារភ្ជាប់លក្ខណៈវិសេសវិសាលនៃវប្បធម៌របស់ជនជាតិវៀតណាមទៅកាន់មិត្តអន្តរជាតិ ដែលបាន​បង្ហាញតាមរយៈស្តង់ទំនិញដើម្បីឧទ្ទេសនាមផលិត ផល សំដៅលើកកម្ពស់​រូបភាព​របស់​វៀត​ណាមដល់​ភ្ញៀវអន្តរជាតិ។ ចូលរួមក្នុងពិធីបុណ្យនេះ លោក Daniel Dobrev ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅស្ថានទូត​ប៊ុលហ្គារី​ប្រចាំ​នៅ វៀតណាមបានសម្តែងនូវអារម្មណ៍ថា: “ពិធីបុណ្យនេះមានអត្ថន័យណាស់ មិនត្រឹមតែ​ចំពោះវៀត​ណាម​ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសដទៃទៀតផង​ ពី​ព្រោះយើ​ង​អាច​ឃើញ​វប្បធម៌​វៀតណាម​និង​ប្រទេសដទៃទៀត។ ខ្ញុំធ្លាប់បានទៅទស្សនាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាឡាវ ថៃ កម្ពុជា និងមីយ៉ាន់​ម៉ា...ប៉ុន្តែខ្ញុំមិនដែលឃើញពិធីបុណ្យមួយណា ដែលទាក់ទាញដូច Festival វៀតណាមឡើយ។ នៅពេល​អនាគត ខ្ញុំនឹងអញ្ជើញប្រទេសអឺរ៉ុបមួយចំនួន ចូលរួមក្នុង Festival ដើម្បីឆ្នាំក្រោយ​នេះនឹង​ទទួល​បាន​ជោគ​ជ័យ​ថែមទៀត”។

នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏ប្រព្រឹត្តទៅនូវសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀត ដូច​ជាការ​សម្តែង​ម៉ូដសំ​លៀក​បំពាក់និងការស្វែងរកនូវទេពកោសល្យកុមារ ការគោរពដល់ស្រ្តីធុរកិច្ចដែលមានទេពកោសល្យ និងការលើក​តំកើងអាជីវកម្មដែលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៏ប្រទេសជាតិ។ លោក Nguyen Van My ប្រធាននាយក​ដ្ឋានអាស៊ី-អាហ្រ្វិកនៃសម្ព័ន្ធសមាគម បណ្តាអង្គការមិត្តភាពវៀត ណាម បានឲ្យដឹងថា៖ “មាន​ភ្ញៀវ​ទេស​ចរជាច្រើនក្រុម មកពីបណ្ដាអង្គការអាស៊ីនិងអាហ្វ្រិក ខណៈដែលមកវៀតណាម បានចូល​រួមពិ​ធី​បុណ្យ​ដើម្បីសិក្សាពីវប្បធម៌វៀត ណាម។ គណៈប្រតិភូ​បរទេស​និង​អង្គទូត​នានា​ក៏បាន​រៀប​ចំ​ភ្នាក់​ងារ​មកទស្សនា​​នៅទីនេះផងដែរ។ ព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការបង្កើនការផ្សព្វផ្សាយវប្បធម៌ វៀតណាមទៅ​កាន់មិត្តភក្តិអន្តរជាតិ"។

Festival វប្បធម៌ប្រពៃណីវៀតណាមនិងការផ្លាស់ប្តូរវប្បធម៌អន្តរជាតិឆ្នាំ ២០១៩ គឺជា​ព្រឹត្តិ​ការណ៍​វប្បធម៌​សំយោគ​មួយដែលបានប្រមូលផ្តុំនូវវប្បធម៌ប្រពៃណីវៀតណាមទាំង ៣ ភាគ គឺខាងជើង កណ្តាលនិង​ខាង​ត្បូង​។ ព្រឹ​ត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាក្នុងស្រុកនិងអន្តរជាតិប្រមាណ​ ១០ម៉ឺននាក់​ដោយ​បន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​ដ៏ល្អប្រសើរនៅក្នុងដួងចិត្តភ្ញៀវទេសចរជិតឆ្ងាយច្រើនកុះករ​៕ ​​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ