នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វិមានក្រិមឡាំងបានថ្កោលទោសចំពោះសកម្មភាពជ្រៀតជ្រែកទៅ ក្នុងការបោះឆ្នោតជ្រើសតាំងប្រធាននៃអង្គការ ប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) បន្ទាប់ពីមជ្ឈដ្ឋានអ្នកវិះគន់ ក្នុងនោះមានសមាជិកព្រឹទ្ធសភាអាមេរិក បានប្រឆាំងជំទាល់ចំពោះការដែលបេក្ខជនជនជាតិរុស្ស៊ីបានក្លាយជាប្រធាន ទីភ្នាក់ងារប៉ូលិសពិភពលោកនេះ។
ស្ដីពីបញ្ហានេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmistry Peskov បានសង្កត់ធ្ងន់ថា នេះពិតប្រាកដណាស់ថាជាការជ្រៀតជ្រែក ទៅក្នុងដំណើរការបោះឆ្នោតរបស់ទីភ្នាក់ងារអន្តរជាតិ។ តាមគម្រោង Interpol និងអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីនាថ្ងៃទី២១ ខែវិច្ឆិកា នៅក្នុង ក្របខ័ណ្ឌកិច្ចប្រជុំនៃមហាសន្និបាត Interpol លើកទី ៨៧ ដែលកំពុងប្រព្រឹត្តិទៅនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម