12/01/2020 10:27 GMT+7 Email Print Like 0

រសជាតិឈ្ងុយឆ្ងាញ់របស់កាហ្វេស៊ុតហាណូយ

“ខ្ញុំ​បាន​ពិសារកាហ្វេ​ នៅ​កន្លែងជាច្រើន​ ប៉ុន្តែកាហ្វេ​នៅ​រដ្ឋធានីហាណូយគួរអោយចាប់អារម្មណ៍ណាស់។ ជាពិសេសគឺកាហ្វេស៊ុតមាន់។ ការហ្វេស៊ុតមាន់​ពិតជា​ការស្វែងយល់ថ្មីមួយក្នុងដំណើរការទេសចណ៍ប្រទេសវៀត​ណាម។ ” នេះគឺជាអ្វីដែលអ្នក blogger ដ៏ល្បីល្បាញ Jodi Ettenberg បានចែករំលែកនៅលើគេហទំព័រទេសចរណ៍ AFAR អំពីភេសជ្ជៈពិសេសនេះរបស់រដ្ឋធានី​ក្រុង​ហាណូយ​។

អ្នកធ្លាប់ពិសារភេសជ្ជៈនេះ ទោះបីអ្នក​មាន​ចិត្តតឹងរឹងពិបាកយ៉ាងណាក៏ដោយ  ប៉ុន្តែគេនឹង​ចូលចិត្ត​កាហ្វេស៊ុតមាន់​ទាំង​ការ​មើលឃើញ​និងទាំងរសជាតិ។ ហេតុដូច្នេះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិណា នៅពេល​មករដ្ឋធានីហាណូយ​​។ គេនឹង​មកហាងកាហ្វេចាស់ៗល្បី ៗ ដូចជា កាហ្វេ យ៉ាង (Giang) ក្វាហ្វេ ឌីញ (Dinh) ក្វាហេ្វ អៀន (Yen)​... ដើម្បីពិសារកាហ្វេស៊ុតមាន់​ដែល​មានរសជាតិ​ដ៏ពិសេស​នៃរដ្ឋធានីហាណូយនេះដែរ។


ស្ថិតនៅច្រកតូចនិងជ្រៅ លើវិថី យ៉ាងវ៉ាន់មិញ (Giang Van Minh)  ហាងកាហ្វេ​យ៉ាង (Giang)​គឺជាកន្លែងដ៏ល្អមួយ
ដើម្បីពិសារកាហ្វេស៊ុតមាន់ នៅរដ្ឋធានីហាណូយ។



កាហ្វេ"អៀន" (Yen) មានភាពល្បីល្បាញ ដោយកាហ្វេ​ស៊ុតមាន់



ស៊ុតមាន់ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់នៅកន្លែងចិញ្ចឹមដែលមានកិត្យានុភាព ដូច្នេះភេសជ្ជៈនេះមិនមានក្លឹនឆ្អាបទេ។


នៅពេលវាយស៊ុត គេវាយយ៉ាងណាកុំអោយស៊ុតខាប់ពេកឬរាវពេក។


ស៊ុតមាន់បានវាយឲ្យម៉ត ហើយលាយជាមួយកាហ្វេ ។


កាហ្វេស៊ុតលក់នៅហាងកាហ្វេ"អៀន" (Yen) ។
 

កាហ្វេស៊ុតមាន់មានតម្លៃ ៤ ម៉ឺនដុង /មួយពែង ភ្ញៀវមកពិសារកាហ្វេស៊ុតមាន់ដែលឆុងពីប្រភេទកាហ្វេ Arabica។ នេះគឺជាចំណុចពិសេសរបស់ហាង កាហ្វេ"អៀន" (Yen) បើសិនជាប្រៀបធៀបនឹងហាងលក់កាហ្វេស៊ុតដទៃទៀត។

លោក ង្វៀន យីមីង (Nguyen Di Minh) ជាម្ចាស់ហាង កាហ្វេ"អៀន" (Yen) បាននិយាយឲ្យដឹងថា ត្រូវជ្រើសរើសគ្រាប់កាហ្វេ ហើយកំដៅវាដោយឡ microwave ឬបើប្រាស់ឧបករណ៍វាយទឹកដោះគោ ។ ក្នុងអំឡុងពេលកំដៅ នឹងបង្កើតប្រតិកម្មគីមីដែលបង្កើតរសជាតិ caramel ។  រសជាតិនេះរួមផ្សំនឹងក្រែមស៊ុតនឹងបង្កើតរសជាតិឈ្ងុយឆ្ងាញ។


អាសយដ្ឋានពិសារកាហ្វេស៊ុតមាន់ដ៏ឈ្ងុយឆ្ងាញ់បំផុត នៅរដ្ឋធានីហាណូយ៖

- ១. កាហ្វេ អៀន (Yen)៖ ១១ វិថី ត្រឹន គ្វឹកតាន (Tran Quoc Toan); ១៨៤ វិថី ឃ្វៀនថាញ់ (Quan Thanh);  លេខ ២១ ច្រក ៤២​ វិថី យ៉ាង វ៉ាន់មិញ (Giang Văn Minh)
- ២- កាហ្វេ យ៉ាង (Giang)៖ ៣៩ វិថី ង្វៀន ហួយហ៊ួន (Nguyen Huu Huan)  ១០៦ វិថី អៀនភូ (Yen Phu)
- ៣- កាហ្វេឌិញ (Dinh) ៖ ១៣ វិថី ឌិញទៀនហ័ង (Dinh Tien Hoang)

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ខាញ់ឡុង


បណ្តាអត្ថបទបានផ្សាយ