28/07/2020 14:40 GMT+7 Email Print Like 0

រយៈពេល ២៥ ឆ្នាំវៀតណាមចូលរួមក្នុងអាស៊ាន៖ វៀតណាមគឺជាសមាជិកដែលគួរឱ្យគោរព អាចទុកចិត្តបាននិងមានលក្ខណៈស្ថាបនា

វៀតណាមគឺជាសមាជិកមានប្រជាប្រិយភាព ទទួលបានការគោរពខ្ពស់ ជាប្រទេសគួរឱ្យទុកចិត្តនិងមានលក្ខណៈស្ថាបនាក្នុងតំបន់ដែរ។

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន - វៀតណាមបានថ្លែងនៅក្នុងសន្និសីទអនឡាញថ្នាក់មន្ត្រីជាន់ខ្ពស់អន្តរក្រសួងអាស៊ាន - អាមេរិកស្តីពីស្ថានភាពសុខភាពសាធារណៈបន្ទាន់ (រូបថត៖ TTXVN)


យោងតាមការវាយតម្លៃរបស់លោកបណ្ឌិត Frederick Kliem អ្នកជំនាញស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវពហុភាគីនៃសាលាស្រាវជ្រាវអន្តរជាតិ S. Rajaratnam ប្រទេសសឹង្ហបូរីថា ក្នុងរយៈពេល ២៥ ឆ្នាំ ចាប់តាំងពីបានចូលរួមអាស៊ានមក វៀតណាមបានក្លាយទៅជាផ្នែកសំខាន់មួយនៃអង្គការតំបន់នេះ។ វៀតណាមគឺជាសមាជិកមានប្រជាប្រិយភាពទទួលបានការគោរពខ្ពស់ជាប្រទេសគួរឱ្យទុកចិត្តនិងមានលក្ខណៈស្ថាបនាក្នុងតំបន់ដែរ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមគឺជាស្ពានតភ្ជាប់រវាងប្រទេសអាស៊ានដើមដំបូងទាំង ៥ និងប្រទេសចូលរួមក្រោយដូចជា កម្ពុជា ឡាវនិងមីយ៉ាន់ម៉ា។ លោកបណ្ឌិត Frederick បានវាយតម្លៃថា វៀតណាមដើរតួនាទីយ៉ាងសកម្មនៅក្នុងសហគមន៍សន្តិសុខនយោបាយ ជាពិសេសគឺសន្តិសុខតំបន់និងសន្តិសុខដែនសមុទ្រ។ លោករូបនេះបានអះអាងថា ដោយទទួលបានការគោរពពីបណ្តាប្រទេសអាស៊ាន និងក្នុងសហគមន៍ពិភព លោក វៀតណាមពិតជាអាចដើរតួនាទីដឹកនាំក្នុងតំបន់យ៉ាងពិតប្រាកដ្ឋ។

ធ្វើការវាយតម្លៃអំពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានក្នុងការដឹកនាំប្លុកដើម្បីជំនះរាល់ឧបសគ្គបណ្តាលមកពីជំងឺរាត ត្បាតកូវីដ-១៩ ដែលញាំងឲ្យមានវិបត្តិសេដ្ឋកិច្ចនៅឆមាសទីមួយនៃឆ្នាំ ២០២០ នេះ លោក Frederick Kliem បានបង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ដោយបានរៀបចំកិច្ចប្រជុំរាប់រយគ្រប់កម្រិតថ្នាក់តាមប្រព័ន្ធអ៊ីនធឺរណែត។ លោកបណ្ឌិតរូបនេះបានអះអាងថា វៀតណាមកំពុងបំពេញការងាររបស់ខ្លួនបានល្អបំផុត ថ្វីត្បិតតែស្ថិតក្នុងកាលៈទេសៈលំបាកក៏ដោយ៕

  

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ