របរស្រោបមាសគេវគី (Kieu Ky)
ដំណាល មុខរបរនេះមានតាំងពីសតវត្សទី១៧ បង្កើតដោយលោក ង្វៀន ក្វីទ្រី (Nguyen Quy Tri) (អ្នកភូមិគេវគី - Kieu Ky) បានផ្តើមគំនិតចេញ និង បង្រៀនជូនអ្នកភូមិ។ ដើម្បីរំលឹកដល់គុណបំណាចរបស់លោក ដែលបានបង្ហាត់បង្រៀនមុខរបរជូនខ្លួន អ្នកភូមិគេវគី (Kieu Ky) បានគោរពលោកជាគ្រូដើម ហើយសាងទីសក្ការបូជាថ្វាយ។ ដើរតាមការណែនាំនៃអ្នកភូមិ យើងខ្ញុំមានវត្តមាននៅផ្ទះគ្រួសារសិប្បករ ឡេ វ៉ាន់វង់ (Le Van Vong) មាន៩ជំនាន់ប្រកបមុខរបរស្រោបមាស ប្រាក់ ដើម្បីស្វែងយល់អំពីមុខរបរនេះ។ ឆ្នាំនេះ សិប្បករ ឡេ វ៉ាន់វង់ (Le Van Vong) មានអាយុជាង៦០ឆ្នាំ តែនៅមានកម្លាំងទឹកចិត្តរក្សា និង អភិវឌ្ឍន៍មុខរបរប្រពៃណីស្រោបមាសនេះ។
បន្ទះមាស ប្រាក់ បានដំស្តើងៗ មានកម្រាស់១សង់ទីម៉ែត្រ បានកាត់ជារូបការ៉េតូច១សង់ទីម៉ែត្រ រូចដាក់ទៅលើក្រដាសស្នូល (ក្រដាសទ្រាប់)។ នេះជាប្រភេទក្រដាសយ៉ (do) យកទៅលាបជ័រច្នៃឯកឯង លាយជាមួយជ័រស្បែកក្របី បង្កើតបានភាពមាំមួន។ បន្ទាប់ពីនោះ រៀបជាដុំមាន៤៩សន្លឹក ហើយយកទៅដំ។ មុនពេលដំ ដុំ៤៩ស្លឹកបានក្របដោយសំពត់ជៀសវាងធ្វើដាច់ក្រដាសទ្រាប់។ បន្ទាប់ពីដំ បន្ទះមាសនឹងបានយកទៅកាត់ជាចម្រៀកតូច ជា១៦ ចម្រៀកស្មើគ្នា។ យកចម្រៀកមាសដាក់ទៅលើក្រដាសស្នូល រួចរៀបជាដុំ ហើយដំជាបន្ត។ នេះជាវគ្គដំចុងក្រោយ ដើម្បីបង្កើតចេញសន្លឹកមាស។ ហេតុនេះហើយ ដំណាក់កាលនេះ ទាមទារជាងមានថ្វីដៃមុខរបរខ្ពស់ ដំផង ត្រូវបង្វិលឱ្យស្មើផង ដើម្បីមាសលាតចេញស្មើទៅជុំវិញ ធ្វើឱ្យកម្រិតសន្លឹកមាសស្តើងបំផុតដែលមិនលយចេញទៅខាងក្រៅក្រដាសស្នូលការ៉េ។ ដំណាក់កាលជាងចាប់យកសន្លឹកមាសធ្វើរួចស្រេច ដាក់ទៅលើក្រដាសយ៉ (Do) ទុកកុំឱ្យសន្លឹកមាសជាប់គ្នា និង បែកបាក់។ ដំណាក់កាលនេះ ទាមទារជាងត្រូវស្ទាត់ជំនាញ និង ស្រាលដៃ។ ធម្មតា មួយជីមាស នឹងបង្កើត៩៨០សន្លឹកមាស ប្រហាក់ប្រហែលជិត១ម៉ែត្រការ៉េ។ ដំណាកកាលចុងក្រោយគឺសន្លឹកមាស។ សន្លឹកមាសនឹងបានរាយគ្របស្មើពេញផ្ទៃផលិតផល។ ដំណាក់កាលនេះ នឹងបានធ្វើក្នុងបន្ទប់បិទជិត ដោយសារថាប្រសិនបើជាមានខ្យល់ សន្លឹកមាសនឹងត្រូវខ្យល់កួចទៅ។ បន្ទាប់ពីដាក់គ្របពេញផ្ទៃមុខផលិតផល នឹងបានជាងយកជក់វាយឱ្យរលោង។ កម្ទេចមាសនឹងជាប់នៅលើផលិតផល ដែលត្រូវការស្រោបមាស។ មុខរបរស្រោបមាសប្រាក់នៅឃុំគេវគី (Kieu Ky) បានក្លាយជាមានឈ្មោះល្បី ហើយបានប្រើប្រាស់នៅគ្រប់ទីកន្លែង សម្រាប់តុបតែងសំណង់អរូបី ដូចជា ផ្ទាំងក្តារនៅលើអាសនៈបូជា លើអក្សរកំណាព្យឆ្លើយឆ្លង រហូតដល់រូបសំណាក បង្កើតជាសម្រស់ឆើតឆាយ និង ភ្លឺផ្លេក៕
អនុវត្តន៍៖ ខាញឡុង
រូបសំណាកដីខេត្តបាក់និញ (Bac Ninh)
ដាក់ដាយលើសមុទ្រវូងតាវ (Vung Tau)
កន្ទុំរុយឫស្សីជាអំណោយពិសេសនៃភូមិស្រុកជនបទវៀតណាម
កន្ទេលភូមិដីក្រហម
កម្លាំងរស់ចរន្តគំនូរគីមហ្វាង (Kim Hoang)
តម្បាញសំពត់សូត្រឈូក
រក្សារបរធ្វើចង្កៀងគោម ក្នុងពិធីបុណ្យសែនព្រះខែ នៅភាគខាងត្បូងនៃប្រទេសវៀតណាម
មុខរបរធ្វើថ្តោក នៅខេត្តធឿធៀនហ្វេ (Thua Thien Hue)