• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាកម្ពុជាជានិច្ចកាលគាំទ្រជម្រុញនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភាកម្ពុជា នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា សម្តេច ហេង សំរិនបានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du មកសម្តែងការគួរសមនិងជំរាបលា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិការទូតនៅកម្ពុជា។

នៅទីនេះ ប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិនបានអះអាងថា រដ្ឋសភាកម្ពុជានិងរូបលោកផ្ទាល់ជានិច្ច កាលគាំទ្រនិងជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាភិបាល រដ្ឋ រដ្ឋសភា និង ប្រជាជននៃប្រទេសទាំងពីរ​ឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ សម្តេច ហេង សំរិន ជឿជាក់ថា ទោះបីជាបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក៏ដោយ ប៉ុន្តែក្នុងឋានៈថ្មី ឯកអគ្គរដ្ឋទូត Thach Du នឹងបន្តមានការរួមវិភាគទានយ៉ាងសកម្មថែមទៀតទៅ ក្នុងការពូនជ្រំនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Thach Du បានជូនពរឲ្យប្រទេសនិងប្រជាជនកម្ពុជា នឹងបន្តដណ្តើមបានជ័យជំនះធំ​ធេង​ថែមទៀតក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយសន្តិភាព ស្ថិរភាព និងសម្បូររុងរឿង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top