រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor Leste មកបំពេញទស្សនកិច្ចនៅវៀតណាម
ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh លោក Hernaini Coelho រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ Timor Leste បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ នៅក្នុងជំនួបសន្ទនានាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងនូវគោលនយោបាយ របស់វៀតណាម ជានិច្ចកាលគោរព និងមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាព ជាមួយ Timor Leste ។ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor Leste មានគោលបំណងថា៖ បានសិក្សារៀនសូត្របទពិសោធន៍អភិវឌ្ឍន៍ប្រទេសជាតិ របស់វៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម។
រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សា អំពីបញ្ហាសហប្រតិបត្តិការមួយចំនួនក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា ហើយអះអាងថា៖ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនៅបណ្ដាវេទិកានិងអង្គការអន្តរជាតិនានា។ ស្ដីអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថាត្រូវធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ (UNCLOS) 1982 ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម