ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិ​ការ Timor Leste មក​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​


រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor Leste មកបំពេញទស្សនកិច្ចនៅវៀតណាម

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh លោក Hernaini Coelho រដ្ឋមន្ត្រីការបរ​ទេស និង​សហប្រតិបត្តិការ Timor Leste បានអញ្ជើញមក​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០១​៦។ នៅក្នុងជំនួបសន្ទនានាថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០១៦ នៅ​ទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh​ Minh បាន​អះអាង​នូវគោលន​យោបាយ របស់វៀតណាម ជានិច្ចកាលគោរព និងមាន​គោល​បំណង​បង្កើន​ទំនាក់​ទំនង​មិត្តភាព​ ជាមួយ Timor Leste ។ រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ Timor Leste  មាន​គោល​បំណង​ថា៖ បានសិក្សារៀនសូត្របទ​ពិសោធន៍អភិវឌ្ឍន៍​ប្រទេសជាតិ របស់វៀតណាម ក៏ដូច​ជាជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការមាន​ផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម។

​រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សា អំពីបញ្ហាសហប្រតិបត្តិការមួយចំនួនក្នុងតំបន់​និងអន្តរជាតិ​ដែលបាន​យកចិត្ត​ទុកដាក់​ដូចគ្នា ហើយអះអាងថា៖ ភាគីទាំងពីរនឹងប​ន្តបង្កើន​កិច្ចសហប្រតិ​បត្តិការ​នៅបណ្ដាវេទិកា​និង​អង្គការ​អន្តរជាតិ​នានា។ ស្ដីអំពី​បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថាត្រូវធានាសន្តិសុខ សុវត្ថិភាព​នាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី និងគោរពច្បាប់អន្តរ​ជាតិ ដែល​ក្នុង​នោះ​​មានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ​ (​UNCLOS) 1982 ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top