• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាម - បោះជំហានទៅមុខដោយភាពជឿជាក់ដ៏មុតមាំលើខ្លួនឯង

លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមសមាជិកយុវជន លោក Nguyen Anh Tuan បានមានប្រសាសន៍ថា៖ នាពេលខាងមុខគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនបន្តធ្វើពិពិធកម្មនូវការប្រឡងតាមប្រព័ន្ធអនឡាញនៅលើវិបផតថលព័ត៌មាននៃ«ធនាគារច្នៃប្រឌិតយុវជន វៀតណា » ដោយតភ្ជាប់និងជួយគាំទ្រគំនិតច្នៃប្រឌិតផងដែរ។

ទិដ្ឋភាពនៃកិច្ចសន្ទនានៅទីក្រុងហាណូយ


«យុវជនវៀតណាម - បោះជំហានទៅមុខដោយភាពជឿជាក់ដ៏មុតមាំលើខ្លួនឯង»។ នោះគឺជាប្រធានបទនៃការសន្ទនារវាងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន លោក Nguyen Anh Tuan ជាមួយយុវជននិងកុមារវៀតណាម ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញនៅកន្លែងជាង ៧០ នៅរសៀលថ្ងៃទី ១៦ ខែមីនា។

នៅក្នុងកិច្ចសន្ទនានេះ លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន លោក Nguyen Anh Tuan បានចែករំលែកដល់សមាជិកយុវជន និងកុមារ អំពីការអនុវត្តនិងគោលនយោបាយរបស់បក្សនិងរដ្ឋ ព្រមទាំងស្រូបយកនូវសំណូមពរ អនុសាសន៍ល្អៗរបស់សមាជិកយុវជននិងកុមារជាដើម។ ដើម្បីពង្រីកការផ្តួចផ្តើមគំនិតនិងយោបល់ល្អៗរបស់សមាជិកយុវជនទាំងក្នុងនិងក្រៅប្រទេស លោក Nguyen Anh Tuan   បានមានប្រសាសន៍ថា៖ នាពេលខាងមុខគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនបន្តធ្វើពិពិធកម្មនូវការប្រឡងតាមប្រព័ន្ធអនឡាញនៅលើវិបផតថលព័ត៌មាននៃ«ធនាគារគំនិតច្នៃប្រឌិតយុវជនវៀតណាម» ដោយតភ្ជាប់និងជួយគាំទ្រគំនិតច្នៃប្រឌិតផងដែរ។ លោកបានបន្ថែមទៀតថា៖

«ជារៀងរាល់ត្រីមាស យើងខ្ញុំជ្រើសរើសគំនិតផ្តួចផ្តើមដែលមានតម្លៃពិតប្រាកដនិងជាក់ស្តែងបំផុត ព្រមទាំងផ្ទេរជូនទៅក្រសួងនិងស្ថាប័នមូលដ្ឋានពាក់ព័ន្ធនានា ដើម្បីធ្វើការពិចារណាអនុវត្តផងដែរ។ ដោយឈរលើមូលដ្ឋាននៃការធានាសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ ទើបតែលើកឡើងគំនិតផ្តួចផ្តើមទាំងនេះ។នាបច្ចុប្បន្នមានយន្តការដំបូងនៅលើវិបផតថល ដើម្បីតភ្ជាប់អ្នកមានសមត្ថភាព និងមានតម្រូវការសហការគ្នានាពេលខាងមុខផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top