• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយអត្តសញ្ញាណ សាមគ្គីភាពនិងឯកភាព


សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានា ដែលរដ្ឋាភិបាលចាត់តាំងឱ្យទទួលបន្ទុកកិច្ចការយុវជននិងកិច្ចសហប្រតិបត្តិការយុវជនអាស៊ាននិងអាស៊ានបូក (រូបថត៖ doanthanh nien.vn)
 

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម មជ្ឈិមសម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញ បានប្រារព្វធ្វើឡើងសន្និសីទតាមប្រព័ន្ធអនឡាញ ស្តីពីភាពជាអ្នកដឹកនាំរបស់យុវជនអាស៊ាននៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ។

នេះគឺជាគំនិតផ្តួចផ្តើមរបស់មជ្ឈិមសម្ព័ន្ធសមាគមយុវជន នៃគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម ដើម្បីបង្ហាញការប្តេជ្ញារបស់ប្រទេសវៀតណាមក្នុងការអនុវត្តផែនការសកម្មភាពយុវជនអាស៊ានសម្រាប់ដំណាក់កាលឆ្នាំ ២០១៦-២០២០ ព្រមទាំងបង្កើតឱកាស សម្រាប់ភាពជាអ្នកដឹកនាំរបស់យុវជននៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា ក៏ដូចជាពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយុវជននៅក្នុងអាស៊ាន រួមទាំងរវាងអាស៊ាននិងដៃគូនាពេលខាងមុខផងដែរ។

សកម្មភាពនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ជោគជ័យទាំងមូលនៃឆ្នាំដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ ដោយបញ្ជាក់ពីការចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top