នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ ស្ដីអំពី៖ យថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម និងតួនាទីរបស់រដ្ឋាភិបាលច្នៃប្រឌិត ក្នុងការងារសុក្រិតបែបបទនិងបរិស្ថានអាជីវកម្ម។ អង្គសន្និសីទ បានអះអាងថា៖ ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដោយតភ្ជាប់ជាមួយរូបសណ្ឋានកំណើន ជាភារកិច្ចស្នូល ក្នុងដំណាក់កាល ២០១៦-២០២០ និងការកសាងរដ្ឋច្នៃប្រឌិត ជាជំហានលោតផ្លោះ ដើម្បីអនុវត្ត។ ក្នុងឆ្នាំកន្លងទៅ វៀតណាមទទួលបានលទ្ធផលមួយចំនួន ជាពិសេសគឺក្នុងការអនុវត្តភារកិច្ចកំណែទម្រង់ខឿនសេដ្ឋកិច្ច ដោយតភ្ជាប់ជាមួយរូបសណ្ឋានកំណើន និងចាត់ទុកការកសាងរដ្ឋច្នៃប្រឌិត ជាសេចក្ដីប្រកាសធ្វើសកម្មភាព របស់រដ្ឋាភិបាលដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម