ព័ត៌មាន

យថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនិងតួនាទីរបស់រដ្ឋាភិបាលច្នៃប្រឌិត


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc

​នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហា​ណូយ ​បានប្រព្រឹត្តទៅ​សិក្ខាសាលា​​វិទ្យា​សាស្ត្រ​ ស្ដីអំពី​៖ យថា​ទស្សន៍​អភិវឌ្ឍន៍​​សេដ្ឋកិច្ចវៀតណាម និងតួនាទី​របស់​រដ្ឋាភិបាលច្នៃ​ប្រឌិត ក្នុងការងារសុក្រិត​បែបបទ​និង​បរិស្ថាន​អាជីវកម្ម​។ ​អង្គសន្និសីទ​ បានអះអាងថា៖ ការរៀប​ចំរចនាសម្ព័ន្ធ​ខឿនសេដ្ឋកិច្ច​ឡើង​វិញ ​ដោយ​តភ្ជាប់​ជាមួយ​រូបសណ្ឋាន​កំណើន ជាភារកិច្ចស្នូល ក្នុងដំណាក់​កាល ​២០១៦-២០២០​ និងការកសាងរដ្ឋច្នៃ​ប្រឌិត ជាជំហាន​លោត​ផ្លោះ ដើម្បី​អនុវត្ត​។ ក្នុង​​ឆ្នាំកន្លង​ទៅ វៀត​ណាមទ​ទួល​បាន​លទ្ធផល​មួយ​ចំនួន ជា​ពិសេស​​គឺ​ក្នុង​​ការ​អនុវត្ត​ភារ​កិច្ច​​កំណែ​ទម្រង់​​ខឿន​​សេដ្ឋកិច្ច ដោយ​​តភ្ជាប់​​ជា​មួយ​រូប​​សណ្ឋាន​​​កំណើន ​និងចាត់​ទុក​ការ​​កសាង​រដ្ឋ​ច្នៃ​​ប្រឌិត ជាសេចក្ដី​​ប្រកាសធ្វើ​សកម្មភាព ​​​របស់រដ្ឋាភិបាលដែរ៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top