11/11/2019 10:53 GMT+7 Email Print Like 0

យថាទស្សន៍ដ៏ភ្លឺស្វាងក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងបែលហ្ស៊ិក


 អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Vu Dai Thang ថ្លែងនៅវេទិកា (រូបថត៖ TTXVN)
 

វេទិកាធុរ​កិច្ចវៀតណាម-Flanders ទើបតែបានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនៅកំពង់ផែ Anvers ព្រះរាជា​ណាចក្របែលហ្ស៊ិក។ ព្រឹត្តិការណ៍នេះត្រូវ បានស្ថានទូតវៀតណាមប្រចាំ បែលហ្ស៊ិល ប្រទេសលុចសំបួ ក្រុមបេសក​កម្មវៀត ណាមអមសហភាពអឺរ៉ុប (EU) រួមជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមួយចំនួន នៅតំបន់ ​Flanders សហការគ្នារៀបចំឡើង។ គោលដៅនៃវេទិកាគឺផ្គត់ផ្គង់ព័ត៌ មានអោយ​បាន​គ្រប់​គ្រាន់​ស្ដីពី​ឱកាស​វិនិយោគនិងធ្វើអាជីវកម្មដែលកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) និងកិច្ច​ព្រម​ព្រៀង​គាំ​ពារវិនិ យោគវៀតណាម-EU (IPA) នឹងនាំមកជូនបណ្ដាសហគ្រាសបែលហ្ស៊ិក នាពេល ដែលបាន​ភាគី​ទាំង​ពីរ​អនុម័ត។
 
បណ្ដាអ្នក​ប្រាជ្ញនិងតំណាងសហគ្រាសដែលបានចូលរួមវេទិកាលើកនេះ សុទ្ធតែឯកភាពថា EVFTA និង EVIPA នៅពេលដែលបានអនុម័តនោះ នឹងនាំ មកនូវ​ឱកាស​អាជីវ​កម្ម​ដែល​មិន​អាច​រំលង​បាន​ចំពោះ​សហគ្រាស​នៃភាគីទាំងពីរ ហើយពួកគេត្រូវការត្រៀមរៀបចំធនធាននិងធនធានមនុស្ស ដើម្បីក្ដាប់ជាប់បាន នូវឱកាស​នេះ។ ប្រការនេះនឹងរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ ទំនង​សហប្រតិ​បតិ្តការ​វៀត​ណាម​-​បែលហ្ស៊ិក ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
 
ក្នុងក្រប​​ខ័ណ្ឌនៃវេទិកានេះដែរ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើ គម្រោង​សហប្រតិ​បតិ្តការ​រវាង​ក្រសួង​គមនាគមន៍​ដឹកជញ្ជូន​វៀតណាមជាមួយ​ ក្រសួងគមនាគមន៍សាធារណៈការតំបន់ ​Flanders៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ