• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម្ចាស់ក្លិប Tottenham មហាសេដ្ឋី Joe Lewis បានវិលត្រឡប់មកទីក្រុង Can Tho (វៀតណាម) ដោយចៃដន្យ


 អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក  Truong Quang Hoai Nam ទទួលស្វាគមន៍លោក Joe Lewis 
 

 នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ លោក Joe Lewis មហា​សេដ្ឋី​ជន​ជាតិ​អង់​គ្លេស​និង​ជាម្ចាស់​ក្លឹប​បាល់​ទាត់​ Tottenham បានធ្វើដំណើរទស្សនកិច្ចតាមជើងយន្ត ហោះពិសេសមកកាន់ទីក្រុង Can Tho នៃប្រទេស វៀត​​ណាម ជាលើកទីពីរ បន្ទាប់ពីបានមកទីក្រុងនេះជាលើកដំបូងកាលពីដើមខែឧសភាឆ្នាំ ២០១៩ តាមនាវា​ឈ្មោះ ​Aviva​។

យន្ត​ហោះដឹកមហាសេដ្ឋី Joe Lewis បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho  នៅវេលាម៉ោង ២រសៀល​។ ម្ចាស់ក្លឹប Tottenham បានវិលត្រឡប់មកកាន់ទីក្រុង Can Tho ក្រោយរយៈពេលពីរថ្ងៃ បន្ទាប់​ពីក្រុម​បាល់​ទាត់​របស់លោកចាញ់ក្រុម Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលប្រព្រឹត្ត​ទៅនៅកីឡាដ្ឋាន Wanda Metropolitano ទីក្រុង Madri​d នៃប្រទេសអេស្ប៉ាញ។ ​“ដំណើរ​កំសាន្ត​លើក​នេះ​ខ្ញុំរំពឹង​ទុកថា នឹងយកពាន​រង្វាន់ជើងឯកទៅ​តាម​ខ្លួន ប៉ុន្តែដោយ​ហេតុផល​ជាច្រើន​ដែល​ខ្ញុំមិនអាច​ធ្វើបាន​ទេ។​ ហេតុដូច្នេះ យើងនឹងជួបអ្នកនៅឆ្នាំក្រោយ”។ នេះជាប្រសាសន៍របស់មហាសេដ្ឋីវ័យអាយុ ៨២ ឆ្នាំ រូបនេះ​ដែល​ប្រាប់អ្នក យកព័ត៌មាននៅកន្លែងទទួលភ្ញៀវនៃព្រលានយន្តហោះ។ ពេលដែលបានសួរ​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួនក្នុងដំណើរទស្សនកិច្ចនៅ​ទីក្រុង Can Tho មុនននោះ  លោក​ Joe Lewis បានសំ​ណេះសំ​ណាល​ថា​៖​ “ដំណើរទស្សនកិច្ចនៅទីក្រុ​ង Can Tho លើកមុន បានប​ន្សល់ទុក​នូវអារម្មណ៍​កក់ក្តៅអំ​ពី​ប្រជាជន​និង​ប្រទេស​ វៀតណាម ហេតុដូច្នេះយើងចង់វិលត្រឡ​ប់មកម្តងទៀត”៕​

 

តាម VOV​5 - វិទ្យុសំឡេង​​វៀត​ណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top