18/12/2019 14:45 GMT+7 Email Print Like 0

មុខរបរធ្វើគ្រឿងអលង្ការនិងផលតផលពីប្រាក់ នៅវិថីហាងបាក (Hang Bac)

វិថីហាងបាក (Hang Bac) គឺជាផ្លូវដ៏ល្បីល្បាញមួយ ក្នុងចំណោមវិថីចាស់ទាំង ៣៦ នៃថាំងឡុង - ហាណូយ (Thang Long - Ha Noi)។ ចាប់តាំងពីសម័យមុន​ វិថី​នេះ​គឺជាតំបន់ពាណិជ្ជកម្មដែលមមាញឹក និង​ប្រកបដោយ​មុខរបរធ្វើគ្រឿងអលង្ការពីប្រាក់ដ៏ប្លែកៗ។

កាលពីអតីតកាល នៅវិថីហាងបាក (Hang Bac) ប្រជាជនរស់នៅទីនេះ  ប្រកបមុខរបរ ៣ ផ្សេងគ្នាគឺ៖មុខរបរចាក់ពុម្ភប្រាក់ជាដុំ មុខរបរធ្វើគ្រឿងអលង្ការនិងផលិតផលពីប្រាក់ និងមុខរបរប្តូរប្រាក់។ ប៉ុន្តែ  មុខរបរចាក់ពុម្ភប្រាក់ និងមុខរបរផ្លាស់ប្តូរប្រាក់មិននៅមានទៀតទេ ពីព្រោះលុយសេនធ្វើពីរ៉ែស័ង្កសីមិនបានប្រើប្រាស់នៅឡើយទេ។

វិថីហាងបាក (Hang Bac) មានទីតាំងស្ថិតនៅកណ្តាលនៃវិថីចាស់ទាំង ៣៦ នៃខណ្ឌ ហ័រគៀម (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi)។ ឆ្លងកាត់អស់រយៈពេលជាច្រើនសតវត្សរ៍រួមជាមួយនឹងការលំហូរនៃពេលវេលា វិថីហាងបាក (Hang Bac) នៅតែរក្សារបានស្ថាបត្យកម្ម និងរបៀបរស់នៅដូចសម័យមុន។ នៅតាមបណ្តោយសងខាងវិថីនេះគឺផ្ទះបុរាណដែលមានដំបូលប្រក់ក្បឿងពណ៌ក្រហម។ ទន្ទឹមនឹងនេះគឺអគារខ្ពស់ដែលមានរូបរាង​ដូចបំពង់ បានកសាងតាមស្ថាបត្យកម្មលោកខាងលិច។ ពេលខ្លះភ្ញៀវទេសចរណ៍ក៏ប្រទះឃើញវត្ត អារាមប្រាសាទ និងទីសក្ការបូជាអ្នកបង្តើតមុខរបរធ្វើគ្រឿងអលង្ការពីប្រាក់ដែលមានពណ៌ស្លែបុរាណ។ 

នៅវិថីហាងបាក (Hang Bac)  មានប្រាសាទគីមង៉ឹន (Kim Ngan) បានកសាងក្នុងដំណាក់កាល១៤២៨-១៥២៧។ នេះជាកន្លែងរក្សាស្លាកស្នាមនៃមុខរបរធ្វើគ្រឿងអលង្ការពីប្រាក់ដែលបានបង្កើតនិងរីកចម្រើន នៅរាជធានីថាំងឡុង (Thang Long)។









បណ្តាដំណាក់កាលធ្វើគ្រឿងអលង្ការពីប្រាក់របស់សិប្បករ ដែលរស់នៅវិថី ហាងបាក (Hang Bac)  ។
រូបថត៖ ថាញយ៉ាង ផុងធូ



ដំណាក់កាលរំលីងគ្រឿងអលង្ការពីប្រាក់ដោយម៉ាស៊ីន។
រូបថត៖ ថាញយ៉ាង


ភ្ញៀវទេសចរណ៍ចាប់ចិត្តខ្លាំងណាស់ នៅពេលបានមកទស្សនាវិថីហាងបាក (Hang Bac)  ពីព្រោះនៅទីនេះលក់គ្រឿងអលង្ការពីប្រាក់ជាច្រើនប្រភេទ។
រូបថត៖ផុងធូ

 


យើងខ្ញុំបានមកទស្សនាហាងជួសជុល និងធ្វើគ្រឿងអលង្ការរបស់គ្រួសារ លោកបូន (Bon) មានអាសយដ្ឋាន លេខ ២៧ វិថីហាងបាក (Hang Bac)។ ការងារធ្វើគ្រឿងអលង្ការរបស់គ្រួសារលោកបូន (Bon) បានរៀបចំក្នុងផ្ទះ តូចមួយដែលមានទទឹងប្រហែល ១៥ មែត្រការ៉េ ស្ថិតនៅក្នុងច្រកជ្រៅមួយ ហើយមានច្រកចេញចូលសមនឹងមនុស្សម្នាក់។ នៅទីនេះមានពលករ ៦-៧ នាក់ ហើយមនុស្សម្នាក់ៗទទួលបន្ទុកដំណាក់កាលមួយនៃដំណើរការធ្វើគ្រឿងអលង្ការពីប្រាក់។ ចាប់ពីដំណាក់កាលសិប្បកម្ម ដំណាក់កាលឆាប ដំណាក់កាលធ្វើឲ្យសុក្រិត ដំណាក់កាលរំលីង ដំណាក់កាលទទួល និងដំណាក់កាលប្រគល់ដល់ភ្ញៀវ។

ជាពិសេសនៅពេលនិយាយដល់ វិថីហាងបាក (Hang Bac) ក្នុងប្រវត្តិសាស្ត្រនៃវិថីចាស់ទាំង ៣៦ ថាំងឡុង - ហាណូយ (Thang Long – Ha Noi) គេបានលើកឡើងឃ្លាមួយ“ កូនស្រីរស់នៅវិថីហាងបាក (Hang Bac)” ដែលមានអត្ថន័យ ស្ត្រីរស់នៅទីនេះមានរូបរាងស្រស់ស្អាតផង ហើយមានចរិតល្អផង។ ពួកគេមិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ ថែមទាំងពូកែចិញ្ចឹមកូន និងរក្សាសុភមង្គលក្នុងគ្រួសារ ផងដែរ។ នាសព្វថ្ងៃនេះ គ្រួសារជាច្រើនបានបាត់បង់ពេលវេលា ដើម្បីជួបជុំគ្នា។ ប៉ុន្តែនៅ វិថីហាងបាក (Hang Bac) គ្រួសារជាច្រើននៅតែជួបជុំគ្នានិងរក្សាបានតម្លៃប្រពៃណីរបស់គ្រួសារ ./.












ផលិតផលមួយចំនួនធ្វើពីប្រាក់ដែលបានលក់តាំង នៅថីហាងបាក (Hang Bac) ។
រូបថត៖ ត្រឹនថាញយ៉ាង

 

 

អត្ថបទនិងរូបថត៖ ត្រឹនថាញ់យ៉ាង- ផុងធូ