• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មីយ៉ាន់ម៉ាបានសន្យា នឹងគាំប្រេសិតពិសេសអាស៊ាន

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលដៅសន្តិភាពនិងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមនិងទទួលបានការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធ។
 

នាយឧត្តមសេនីយ៍ Min Aung Hlaing អញ្ជើញថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍មីយ៉ាន់ម៉ានៅថ្ងៃទី២៧ខែមិនា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)


យោងតាមសេចក្តីថ្លែងការណ៍រួមដែលបាននាំចេញបន្ទាប់ពីជំនួបប្រជុំកាលពីថ្ងៃទី ៧ ខែមករា រវាងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា(SAC) - នាយឧត្តមសេនីយ៍ Min Aung Hlaing និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានី Nay Pyi Taw លោក Min Aung Hlaing បានធានាអះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រេសិតពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ា អាចជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមជនជាតិភាគតិចប្រដាប់អាវុធផងដែរ។

រីឯខ្លួនវិញ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលដៅសន្តិភាពនិងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមនិងទទួលបានការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធ។ នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំបរទេសដំបូងគេ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងខ្លាំងក៏ដោយ វៀតណាមបានខិតខំប្រឹងប្រែង និងគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយជោគជ័យ។

Top