មិត្តភក្តិមកពីសមាគមន៍បេតិកភណ្ឌវៀតណាម
ជារៀងរាល់ខែ FVH បានរៀបចំ ៤ ព្រឹត្តិការណ៍ខុសគ្នា ក្នុងនោះដើរថ្មើរជើងនិងស្វែងយល់បេតិកភណ្ឌនៃរដ្ឋធានីហាណូយ (Ha Noi) (City walk) ដែលជាកម្មវិធីសំខាន់បំផុត។ យើងខ្ញុំបានចូលរួមក្នុងកម្មវិធី “City walk” ក្រោមប្រធានបទ “ស្វែងយល់ស្ថាបត្យកម្មបារាំងនៅរដ្ឋធានីហាណូយ (Ha Noi) ” រួមដំណើរនឹងភ្ញៀវបរទេសចំនួន ១០ នាក់ ដែល លោក Alvaro Grana គឺជាអ្នកមគ្គុទេសទេសចរណ៍ ជនជាតិអេស្បាញម្នាក់។ តាមការណែនាំរបស់ លោក Alvaro Grana យើងខ្ញុំបានមកទស្សនាវិថីជាច្រើន ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) ដើម្បីមើលឃើញជាផ្ទាល់ភ្នែកបណ្តាសំណង់ដែលបានកសាងតាមស្ថាបត្យកម្មបារាំង៖ សាលមហោស្រពធំហាណូយ (Ha Noi) សកលវិទ្យាល័យហាណូយ (Ha Noi) ក្រសួងការបរទេស។
យើងខ្ញុំរួមដំណើរនឹងក្រុមជនស្ម័គ្រចិត្តផេ្សងទៀត ដែលដឹកនាំដោយនារី ថាញលាន់ (Thanh Loan) ក្នុងដំណើរការដើរថ្មើរជើងនិងមកទស្សនាវត្តអារាមនានា ក្នុងភូមិសាស្ត្រ ៣៦ វិថីបុរាណ។ ដំណើរការនេះចាប់ធ្វើដំណើរពីសាលមហោស្រពធំ ឆ្លងកាត់វិថី លីក្វឹតសឺ (Ly Quoc Su) វិថីអៀនថាយ (Yen Thai) វិថីហាងក្វាត (Hang Quat) វិថីហាងត្រុង (Hang Trong)។ ភ្ញៀវនឹងស្វែងយល់រឿងរ៉ាវដ៏ចាប់ចិត្តអំពីវត្ត អារាមបុរាណ ថែមទាំងស្វែងយល់នូវជំនឿ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់ក្នុងច្រកតូចនៃវិថីបុរាណ។ លោកស្រី Stella Ciorra ប្រធានទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នៃ FVH បាននិយាយឲ្យដឹងថា៖ ក្រុមជនស្ម័គ្រចិត្តនឹងមានផែនការរៀបចំសកម្មភាពនៃកម្មវិធី“City walk” នៅទីកន្លែងវប្បធម៌មួយ នៅរដ្ឋធានីហាណូយ (Ha Noi)។ ប្រធានទទួលបន្ទុកការរៀបចំព្រឹត្តិការណ៍នៃ FVH នឹងរៀបចំកម្មវិធី ចែកភារកិច្ចសំរាប់សមាជិកម្នាក់ៗ ហើយកំណត់ពេលវេលារៀបចំ ។
“រដ្ឋធានីហាណូយ (Ha Noi) មានខឿនវប្បធម៌និងបេតិកភណ្ឌពិសេសដែលបានអភិរក្សនិងឃោសនាយ៉ាងទំលំទូលាយដល់ភ្ញៀវបរទេស។ ទន្ទឹមនឹងការរៀបចំ “City walk”, ជារៀងរាល់ខែ FVH បានរៀបចំក្លឹបសៀវភៅ តុមូលនិងពិសាកាហ្វេ មើលរឿងវៀតណាម ឬមកទស្សនាភូមិរបរប្រពៃណី" - លោកស្រី Stella Ciorra និយាយបន្ថែម។
FVH ទទួលការជួយឧបត្ថម្ភពីប្រវត្តិសាស្ត្រវិទូ អ្នកជំនាញខាងស្រាវជ្រាវវប្បធម៌វៀតណាមជាច្រើនរូប។ ក្នុងនោះ អ្នកដែលរួមចំណែកយ៉ាងសកម្មបំផុតគឺប្រវត្តិសាស្ត្រវិទូដ៏ល្បីឈ្មោះមួយរូប លោក ឡេវ៉ាន់ឡាន (Le Van Lan) ។ ក្រៅពីនោះ FVH ក៏បានបង្កើតឡើងមជ្ឈមណ្ឌលឯកសារមួយ ស្ថិតក្នុងបណ្ណាល័យហាណូយ (Ha Noi) (អាស័យដ្ឋានលេខ ៤៧ វិថីបាទ្រាវ (Ba Trieu)) ផងដែរ។ នៅទីនោះ បានដាក់តាំងសៀវភៅនិងទស្សនាវដ្តីអំពីសិល្បៈ ប្រវត្តិសាស្ត្រនិងវប្បធម៌វៀតណាម។ FVH បានបោះពុម្ភនិងចេញផ្សាយសៀវភៅជាភាសារអង់គ្លេសអំពីវប្បធម៌ហាណូយ (Ha Noi) ចំនួន ៨ ក្បាល។ លោក Jonh Reilly ប្រធានសមាគមន៍មិត្តភក្តិរបេតិកភណ្ឌវៀតណាម (Friends of Vietnam Heritage, FVH) បញ្ជាក់អះអាងថា៖ “ គោលដៅឈានមុខគេបង្អស់របស់យើងខ្ញុំគឺអភិរក្សនិងអភិវឌ្ឍតំលៃបណ្តាបេតិកភណ្ឌវប្បធម៌វៀតណាម និងជួយមិត្តអន្តរជាតិស្គាល់បេតិកភណ្ឌដ៏គំរូនៅប្រទេសវៀតណាម”./.
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុងដាត
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន
VKDC៖ ជួយឧបត្ថម្ភលើកកម្ពស់ពាណិជ្ជសញ្ញារបស់ផលិតផលវៀតណាម
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការរស់ឡើងវិញនៃទឹកដីកម្ពុជា