• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មាតុប្រទេសជានិច្ចកាលទទួលស្វាគមន៍ កុលបុត្រកុលធីតាវិលត្រឡប់មកស្រុកកំណើតវិញ


 ប្រធានរដ្ឋលោក Tran Dai Quang និងភរិយាសាកសួរសុខទុក្ខតំណាងអាណិកជនវៀតណាម
(រូបថត៖ TTXVN)

ស្វាគមន៍ជនរួមជាតិអាណិកជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនោះ នាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទជាតិរដ្ឋធានីហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុក​ជន​វៀតណាមនៅឯបរទេស ក្រសួងការបរទេសបានរៀបចំកម្មវិធីសិល្បៈ “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ​២០១៨​។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា ក្នុងឆ្នាំ២០១៧ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានសាមគ្គីគ្នា ស្រុះចិត្តគំនិត ខំប្រឹងប្រែងជំនះពុះពារលើ​ការ​លំបាកសាកល្បង ដើម្បីទទួលបានសមិទ្ធិដ៏សំខាន់ៗលើគ្រប់វិស័យ។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា ឆ្នាំកន្លងទៅក៏ជាឆ្នាំពិសេស ក្នុងប្រវត្តិសាស្ត្រការទូតរបស់ប្រទេសជាតិ ដែលក្នុងនោះលេចធ្លោបំផុតគឺការទទួលរៀបចំឆ្នាំ APEC វៀតណាម២០១៧ និងកិច្ចប្រជុំកំពូល APEC លើកទី២៥។

“ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិត្រូវបានលើកកំពស់។ ក្នុងសមិទ្ធិរួមនោះ មានការរួមវិភាគទានដ៏ថ្លៃថ្លាទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាអាណិកជនវៀតណាមនៅឯបរទេស។ សហគមន៍ជនវៀតណាមនៅឯបរទេស​ជានិច្ចកាលសាមគ្គី ជួយឧបត្ថម្ភគ្នាក្នុងជីវភាពរស់នៅ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងនឹករលឹកដល់ស្រុក​កំណើត។ មានអាណិកជនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺជំនាន់វ័យក្មេង ដែលទទួលបានស្នា​ដៃ​ឆ្នើមលើវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចវប្បធម៌សង្គមកិច្ច ហើយត្រូវបានរដ្ឋអំណាច​និងប្រជាជននៃប្រទេសសាម៉ីវាយតំលៃខ្ពស់ រួមចំណែកធ្វើឲ្យប្រជាជាតិវៀតណាមកាន់តែភ្លឺស្វាងថែមទៀត”។

ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា ចំពោះប្រទេសជាតិនិងប្រជាជាតិវៀតណាមគឺប្រជាអាណិក​ជន​វៀត​ណាមនៅឯបរទេសជាសាច់ឈាមមួយផ្នែក ដែលមិនអាចកាត់ផ្ដាច់ចេញពីបានឡើយ។ មាតុប្រទេសជានិច្ចកាលទទួលស្វាគមន៍កុលបុត្រកុលធីតាវិលត្រឡប់មកស្រុកកំណើតវិញ។

“បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ បញ្ជាណែនាំ និងមានគោលនយោបាយជាច្រើនស្ដីពីជនវៀតណាមនៅឯបរទេស កសាងផែនមហាសាមគ្គីជាតិទាំងមូល ដើម្បីជនវៀតណាមម្នាក់ៗទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែរួម​ដៃ​រួមកម្លាំងឆ្ពោះទៅប្រទេសជាតិ។ ស្ថាប័នតំណាងរបស់វៀតណាមប្រចាំឯបរទេសបានខិតខំប្រឹងប្រែងនាំចេញវិធានការគាំពារប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ការពារសិទ្ធិប្រយោជន៍ អាយុជីវិត និង​ទ្រព្យសម្បត្តិរបស់អាណិកជន ជួយឧបត្ថម្ភសហគមន៍អាណិកជនក្នុងសកម្មភាពរក្សា និងពង្រីកអត្តសញ្ញាណ​វប្បធម៌ប្រពៃណីវៀតណាម ពិសេសគឺក្នុងការបង្រៀននិងរៀនសូត្រភាសាវៀតណាម”។

កម្មវិធីសិល្បៈក្រោមប្រធានបទ “អនាគតវៀតណាមត្រចះត្រចង់” បាននាំមកនូវឈុតសំដែងពោរពេញទៅដោយ​បរិយាកាសទទួលបុណ្យ Tet ប្រកបដោយសេចក្ដីសប្បាយរីករាយក្នុងទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top