
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី
នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang មហោស្រពភាពយន្តវៀតណាមលើកទី២០ ឆ្នាំ២០១៧បានបើកជាផ្លូវការ។ ក្រោមប្រធានបទ “កសាងខឿនឧស្សាហកម្មភាព យន្តសម័យនិងមនុស្សសាស្ត្រ” មហោស្រពឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់២៨ ខែវិច្ឆិកា។
អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះ អាងថា មហោស្រពជាឱកាសសម្រាប់ទទួលស្វាគមន៍សិល្បៈករ សិល្បៈការិនីនៅប្រទេសអាស៊ីអាគ្នេយ៍ អ្នកផលិតភាពយន្តអន្តរជាតិ ដែលមានកិត្យានុភាព ប្រមូលផ្តុំនៅទី ក្រុង Da Nang ចូលរួមពានរង្វាន់ភាពយន្តអាស៊ាន ព្រមទាំងសម្តែងក្តីជឿជាក់ថា មហោស្រពនេះនឹងរួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាព ការជួបប្រាស្រ័យ រវាងខឿនវប្បធម៌ដែលពោរពេញទៅដោយ អត្តសញ្ញាណរបស់ជនជាតិខ្លួន។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ក៏បានដាក់ចេញនូវតម្រូវការថ្មីសម្រាប់វិស័យភាពយន្តវៀតណាម នាពេលខាងមុខ៖
“ក្នុងស្ថានភាពថ្មី វិស័យសិល្បៈទាំងអស់ ជាពិសេសគឺវិស័យសិល្បៈទី៧គឺឈរនៅ ចំពោះមុខតម្រូវការផ្ទេរប្រគល់ ពង្រីកប្រពៃណីគួរឲ្យមោទនៈនៃខឿនវប្បធម៌ ដើម្បីកាន់តែមានវណ្ណកម្មសិល្បៈកំពូលមានតម្លៃមនុស្សសាស្ត្រ និងលក្ខណៈអប់រំ យ៉ាងជ្រាលជ្រៅ ដើម្បីរក្សាបានតួនាទីរបស់ខ្លួនក្នុងប្រទេសនិងឆ្ពោះទៅបរទេស ដើម្បីបង្កើនការជួបប្រាស្រ័យវប្បធម៌និងរួមចំណែកធ្វើឲ្យវប្បធម៌ប្រទេសជាតិកាន់ តែស្រស់បំព្រងជានិច្ច”។
ក្នុងមហោស្រពលើកនេះ គណៈចាត់តាំងបានជ្រើសរើសខ្សែភាពយន្តចំនួន១២៩ នៅគ្រប់ប្រភេទពី៣៤អង្គភាពផលិតភាពយន្តលើទូទាំងប្រទេស និងប្រទេសអាស៊ានទាំង ១០ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម